Monday, December 23, 2024
Google search engine
Homeព័ត៌មានកីឡាតើមូលហេតុអ្វី ប្តីឈ្លោះជាមួយប្រពន្ធ ? គឺដោយសារល្បែងរីកគ្រប់កន្លែង បើក្រលេកមកមើលស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាកវិវិញ  និយាយលែងចេញហ្មង  !!

តើមូលហេតុអ្វី ប្តីឈ្លោះជាមួយប្រពន្ធ ? គឺដោយសារល្បែងរីកគ្រប់កន្លែង បើក្រលេកមកមើលស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាកវិវិញ  និយាយលែងចេញហ្មង  !!

   ឳប្រិយ៍មិត្តអើយ … និយាយពីល្បែងស៊ីសងក្នុងខេត្តកណ្តាលវិញ មានគ្រប់សព្វតែម្តងហើយ ល្បែងតាមប្រពន្ធ Online នៅតាមផ្ទះ តាមភូមិ ហាងកាហ្វេនានាមានជាហូរហែរតែតែម្តងហើយ ងាកមកសង្វៀន  Galaxy Mega 168 ឯនេះវិញអូហូ..!!  អត់ទាស់ … ខ្មែរចូលពេញៗរាល់ថ្ងៃហ្មហ្មង ចំពោះម្ចាស់ទីតាំងវិញរីកមុខរីកមាត់ និងការកើបលុយពីអ្នកញៀនល្បែងទាំងជនជាតិខ្មែរ នឹង ជនជាតិវៀតយ៉ាងខ្លាំង ។

            ចុះមន្ត្រីដែលស៊ីប្រាក់ខេត្តពីរដ្ឋ ទៅណាអស់ទៅ ទើបមើលមិនឃើញបែបនេះណ៎ ?  ចុះលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តល   លោក ឡាក់ ម៉េងធី ដែលជាស្នងការរងព្រហ្មទ័ណ្ឌវិញ តើបានជ្រាបដែរឬទេ ? ចុះបើជ្រាបហើយគួរមានចំណាត់ការដែរអត់ ? ឬមួយល្បែងទាំងអស់នេះវាជាកំណើនសេដ្ឋកិច្ច សំរាប់ពលរដ្ឋ និងអ្នកញៀញៀនល្បែងទាំងនោះ ? នេះបើតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋ មកកាន់អង្គភាពរាជសីហ៍ឦសានយើង ។ 

           បាទប្រិយ៍មិត្តលោកអ្នកជាទីមេត្រី ប្រភពពីមជ្ឈដ្ឋានទូទៅ បានលើកឡើងថា ៖ ថាសេដ្ឋកិច្ចទៅវាធ្លាក់ចុះ  រាល់ថ្ងៃរកអីមិនបានទេ ម្នាក់ៗបំណុលធនាគាវ័នករ មិនថាគ្រួសារខ្ញុំ គ្រួសារគេទេ ពឹងទៅលើប្តី លើកូន គិតតែល្បែង ព្រលឹមបាត់ ព្រលប់ចូល ថាមិនបានជួយរកលុយក៏ហីចុះ ពេលមកពីក្រៅវិញឆ្លៀតមករករឿងអ្នកផ្ទះទៀត ឱលោកអើយកម្មអីក៏កម្មយ៉ាងនេះ  ។

          ប្រភពបន្តទៀតថាៈ កាលពីសម្តេចពុកស្រែកឲ្យបិតខំតែអរ ព្រោះឃើញថាបានបិទទៅហើយ តែមានណាបានតែមួយរយៈ បើកវិញប្រសាច រពឹងលើមន្ត្រីៗដែលនៅតាមមូលដ្ឋានគេមិនដែលយកចិត្តទុកដាក់និងប្រសាសន៍សម្ដេចពុកអីទេ គេគិតតែពីប្រយោជន៍គេប៉ុណ្ណោះ ធ្វើយ៉ាងមិចអោយតែលុយចូលហោប៉ៅគេហ្នឹង ។

           បាទប្រិយ៍មិត្ត ទស្សនិកជនជាទីមេត្រី ខាងលើនេះគឺជាការត្អូញត្អែរបស់បងប្អូនប្រជា ពលរដ្ឋមកកាន់អង្គភាពយើង  ជាក់ស្តែងដូចជាសង្វៀន Galaxy Mega 168 ជ្រៃធំ ក្នុងភូមិសាស្រ្ត ក្រុងសំពៅពូន ឯនេះវិញក៏មិនធម្មតាដែរ សង្វៀនខាងលើនេះកំពុងតែអនុវត្តន៍ផ្ទុយពីច្បាប់ដែលបានកំណត់តាមមាត្រា ៦៨ ស្តីពីការរិតត្បិត ការហាមឃាត់ដាច់ខាតមិនអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ។  ជារៀងរាល់ថ្ងៃ សង្វៀន Galaxy Mega 168 ស្ថិតនៅ ក្រុងសំពៅពូន ខេត្តកណ្តាល កំពុងរីកមុខរីកមាត់កើបលុយពីជនជាតិ វៀតណាម នឹងជនជាតិខ្មែរ យ៉ាងអនាធិបតេយ្យ ថែមទាំងមានការប្រូមូសិនពិសេសៗផ្សេងៗ ដើម្បីអោយជនជាតិខ្មែរពីគ្រប់ទិសទីចូលមកលេងក្នុងទីតាំងរបស់ខ្លួនទៀតផង  ។ 

           ប្រភពពីសន្តិសុខម្នាក់បានប្រាប់មកអង្គភាពយើងក្នុងលក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថាៈ ជារៀងរាល់ថ្ងៃតែងតែមានប្រជាពលរដ្ឋខ្មែរ ចូលមកលេងល្បែងស៊ីសងក្នុងកាស៊ីណូមួយនេះពិតមែន តែមិនដឹងទេថាជាមន្ត្រីរាជការ ឬ ពលរដ្ឋធម្មតានោះឡើយ គឺមានរាល់ថ្ងៃតែម្តង  ភាគច្រើនគឺជនជាតិខ្មែរច្រើនជាង ជនជាតិវៀតណាម ។

           ប្រភពបន្តទៀតថា ៖ ក្នុងកាស៊ីណូនេះគឺមានល្បែងច្រើន ប្រភេទណាស់ តែអ្វីដែលស្គាល់ច្បាស់ជាងគេនោះគឺ ល្បែងមាន់ជល់ អាប៉ោង ល្បែងតៃស៊ីវ ល្បែងបាក្រាត និងហ្គេមបាញ់ត្រី ជាដើម ។ ល ។  ចំពោះល្បែងដែលពេញនិយមដែលពលរដ្ឋចូលចិត្តលេងជាងគេនោះគឺ ល្បែងជល់មាន់នេះតែម្តង ។

            ជុំវិញការត្អូញត្អែពីបងប្អូនប្រជាពលរដ្ឋ និង ប្រភពខាងលើនេះ លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មិនបានបានបញ្ជាក់ប្រាប់អ្វីអោយក្បោះក្បាយមកកាន់អង្គភាពយើងនោះទេ ក្រោយពីអង្គភាពយើងសុំការបំភ្លឺពីលោក តាមរយៈទូរស័ព្ទលេខ ០១៧ ៧៨៧៦៦៦ លោកបានឆ្លើយថា ក្នុងសង្វៀន Galaxy Mega 168 បើមានខ្មែរចូលលេងមែន អោយថតរូបអោយផង លោកក៏បានបិទទូរស័ព្ទទៅ ហើយជុំវិញការបើកល្បែងស៊ីសងតាមប្រព័ន្ធ Online ដែលរីកគ្រប់កន្លែងនោះ អង្គភាពយើងមិនទាន់អាចបញ្ជាក់អ្វីពីលោកបានទេព្រោះលោកបានបិទទូរស័ព្ទទៅ ។ បន្ទាប់ពីបិទទូរស័ព្ទ អង្គភាពយើង ក៏បានផ្ញើររូបភាពតាមប្រព័ន្ធ Telegram ដែលពាក់ព័ន្ធទៅហ្នឹង ការលេងល្បែងស៊ីសងតាមប្រព័ន្ធ Online និង សង្វៀនដែលបើកឲ្យជនជាតិខ្មែរចូលលេងនោះដែរ  តែលោកមើលហើយមិនតបអ្វីទាំងអស់ ។

            បាទប្រិមិត្តជាទីមេត្រី ទស្សនិកជនដែលតែងតែតាមដានរាល់ការផ្សាយរបស់អង្គភាពយើង តើហេតុអ្វីទើបមានការបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងសង្វៀន Galaxy Mega 168 ក្នុងក្រុងសំពៅពូន ពេញៗរាល់ថ្ងៃ ? ហេតុអ្វីល្បែងស៊ីសងតាមប្រព័ន្ធ Online មានការកើនឡើងពេញភូមិ ឃុំ ស្រុក បែបនេះ ? ចុះលោក ឡាក់ ម៉េងធី ស្នងការរងព្រហ្មទ័ណ្ឌ មានការទទួលខុសត្រូវកំរិតណាដែរ ? ចុះលោកអភិបាលស្រុកដែលជាប្រធានគណបញ្ជារការឯកភាពស្រុក  លោកអធិការ លោកនាយប៉ុស្តិ៍ គួរជាអ្នកទទួលខុសត្រូវដែរឬយ៉ាងណា ? ឬទាល់តែសម្តេចបវធិបតីចេញសេចក្តីប្រកាសម្តងទៀតទើបអស់លោកមានចំណាត់ការ  ?

            បាទក៏សូមអរគុណទៅដល់ប្រិយ៍មិត្ត ពុកម៉ែបងប្អូន ដែលតែងតែផ្តល់ព័ត៌មានមកកាន់អង្គភាពយើងដើម្បីធ្វើការផ្សព្វផ្សាយ ជាព័ត៌មានអោយបានដឹងដល់បងៗដែលជាសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំផងដែរ ក្នុងការចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវ ភូមិ ឃុំ ស្រុក មានសុវត្ថភាពល្អ  ។

            គួរបញ្ជាក់ផងដែរថារាល់ការចេញផ្សាយរបស់អង្គភាពយើង មិនមានចេតនា បង្កាច់បង្ខូច កិត្តិយស ឬ សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ណ្ណណាឡើយ គ្រាន់តែរិះគន់ដើម្បីកែលំអរតែប៉ុណ្នោះ ចំពោះការចុះផ្សាយនេះទៀតសោធន៍ អង្គភាពយើងគ្រាន់តែចង់ពាំនាំទុកលំបាក ការព្រួយបារម្មណ៍របស់ពលរដ្ឋទៅដល់ថ្នាក់ដឹកនាំនោះទេ  ។

         

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments