Monday, December 23, 2024
Google search engine
Homeព័ត៌មានកីឡាពិតជាផ្គើនណាស់ លោក លឹម សែង ច័ន្ទ អធិការស្រុកមណ្ឌលសីមា ដែលអនុញ្ញាតឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ពិតជាផ្គើនណាស់ លោក លឹម សែង ច័ន្ទ អធិការស្រុកមណ្ឌលសីមា ដែលអនុញ្ញាតឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ហេតុអ្វីប្រសាសន៍សម្ដេចអធិបតីហ៊ុន ម៉ាណែត គ្មានប្រសិទ្ធភាពសោះចំពោះអធិការស្រុកមណ្ឌលសីមា ស្នងការខេត្តកោះកុងបែបនេះទៅវិញ ?

          ខេត្តកោះកុង៖ ក្រោយពេលសម្ដេចបវរធិបតីហ៊ុនម៉ាណែត ដាក់បទបញ្ជាជាថ្មីយ៉ាងម៉ឺងម៉ាត់ ជុំវិញការបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យក្នុងប្រទេសកម្ពុជា ពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុកនានាបច្ចុប្បន្នមានការសាទរយ៉ាងខ្លាំង ដោយរំពឹងថាកំណើនសេដ្ឋកិច្ចគ្រួសារអាចមានការកើនឡើងវិញ តែផ្ទុយស្រឡះដែលលោក លឹម សែងច័ន្ទ អធិការស្រុកមណ្ឌលសីមា និងលោក ឃឹម សាណេរ ស្នងការព្រហ្មទណ្ឌខេត្តកោះកុង បានអនុវត្តទុយពីតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន យ៉ាងអាណាធិបតេយ្យទៅវិញ ។

           ជាក់ស្ដែងកាលពីថ្ងៃទី ១_2_3 ខែមីនាឆ្នាំ 2024 នេះ គេនៅតែឃើញមានការឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ដដែល នៅចំណុចភូមិសាស្ត្រ ខាងលិចផ្សារភូមិថ្មី ភូមិចាំយាម  ឃុំបាក់ខ្លង  ស្រុកមណ្ឌលសីមា  ខេត្តកោះកុង ។

            តាមការឲ្យដឹងពីអ្នកលេងបានបញ្ជាក់ប្រាប់ថា : កន្លងមកទោះបីមានការរឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងរលូនផងដែរ ដោយឃើឃើញមានអ្នកលេងចូលពេញៗតែម្ដង ក្នុងទីតាំងនោះ មានល្បែងមាន់ជល់នៅលើដីល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ និងល្បែងយូគីផងដែរ ។

            ជុំវិញការបើកលេងតម្លៃជាសងច្បាប់នៅក្នុងភូមិសាស្ត្រខាងលើនេះដែរ ពលរដ្ឋក៏ដូចជាមហាជនជាច្រើនបានលើកឡើងថា: ប្រសាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតស្រែកកោកៗ ឱ្យបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់នៅតាមមូលដ្ឋានភូមិឃុំស្រុកខេត្តនានា តែដោយឡែកទីតាំងខាងលើនេះ ហេតុអ្វីនៅតែបន្តបើកលេងដដែល ។ តើលោកអធិការលោកស្នងការអសមត្ថភាព ឬម្ចាស់ទីតាំងមានខ្សែធំ ទើបទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងរលូនដូច្នេះ ?

             ទាក់ទងនឹងការបើកលេងល្បែងសេសសងនៅក្នុងភូមិសាស្ត្រខាងលើនេះដែរ លោក លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ប្រាប់អង្គភាពយើងថា: ទីតាំងខាងលើនេះគឺគេ ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូ LYT GROUP បើចង់ដឹងព័ត៌មានច្បាស់ទាល់តែសួរទៅហាងកាស៊ីណូទៅ  ។ 

             ករណីដដែលនេះដែរ លោក ឃឹម សាណេ ស្នងការរងព្រហ្មទណ្ឌខេត្តកោះកុងក៏បានបញ្ជាក់មកអង្គភាពយើងដែរថា : ទាក់ទងនឹងល្បែងស៊ីសងទាំងអស់គឺគ្មានច្បាប់នោះទេ លោកបានប្រជុំឲ្យបិទអស់ហើយ គឺបិទជាស្ថាពរទាក់ទងទៅនឹងទីតាំងខាងលើ សូមសួរទៅអធិការស្រុកមណ្ឌលសីមាទៅ ហើយបើនៅមូលដ្ឋានថាមានច្បាប់សូមឱ្យមូលដ្ឋានអ្នកទទួលខុសត្រូវ ព្រោះលោកបានប្រកាសឲ្យបិទអស់ហើយ អញ្ចឹងសូមសួរទៅស្រុកមណ្ឌលសីមាឱ្យគេទទួលខុសត្រូវចុះ។

              ទាក់ទងនឹងការបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ តើលោកអធិការស្រុក លោកស្នងការរងព្រហ្មទណ្ឌ លោកជំទាវអភិបាលខេត្ត តើអ្នកណាគួរជាអ្នកទទួលខុសត្រូវទៅ បើម្នាក់ៗឆ្លើយយករួចខ្លួនបែបដូច្នេះនោះ ?

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments