Monday, December 23, 2024
Google search engine
HomeUncategorizedលើភ្នំអស់ព្រៃ ក្រោមដីអស់រ៉ែ ក៏ព្រោះតែអាហារបីពេលរបស់បុគ្គលអគតិមួយចំនួនតូចដែលបានរំលោភយកគ្មានស្ដាយស្រណោះ ...

លើភ្នំអស់ព្រៃ ក្រោមដីអស់រ៉ែ ក៏ព្រោះតែអាហារបីពេលរបស់បុគ្គលអគតិមួយចំនួនតូចដែលបានរំលោភយកគ្មានស្ដាយស្រណោះ …

ប៉ុន្មានឆ្នាំចុងក្រោយមកនេះនៅតាមបណ្ដាលខេត្តនានាមួយចំនួន គេសង្កេតឃើញថា៖ លើភ្នំអស់ព្រៃ ក្រោមដីអស់រ៉ែ ក៏ព្រោះតែអាហារបីពេល របស់បុគ្គលអគតិមួយចំនួនតូច ពួកគេមិនដែលគិតពីប្រយោជន៍ជាតិជាសំខាន់សោះឡើយ  ។ ផ្ទុយទៅវិញព្រោះតែភាពលោភលន់ ការចង់បានហួសប្រមាណ ការប្រជែងឈ្នានីសគ្នានេះឯង ទើបភ្នំនៅតាមខេត្តនានាមួយចំនួនអស់ព្រៃ កន្លែងខ្លះបានក្លាយទៅជាវាលរហោស្ថានទៅហើយ ។

         ជាក់ស្ដែងដូចជាខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ជាដើម ។ល ។ បើយើងធ្វើដំណើរតាមដងផ្លូវ ទៅតាមភូមិឃុំស្រុកនៅតាមមូលដ្ឋាននានា គេសង្កេតឃើញថាព្រៃឈើនៅលើភ្នំ គឺត្រូវបានបុគ្គលមានប្រាក់មានអំណាច បានរំលោភយកបំពានធ្វើជាកម្មសិទ្ធិឯកជនទាំងបំពានច្បាប់ យ៉ាងអាណាធិបតេយ្យទៅហើយ ។

          ដោយឡែកបើយើងងាកមកមើលទឹកដីខេត្តរតនគិរីឯនេះវិញ ក៏មិនធម្មតាដែរ ពិសេសគឺស្រុកកូនមុំតែម្ដង ភ្នំដែលធ្លាប់តែមានព្រៃខៀវស្រងាត់ ឮសំឡេងសត្វយំទ្រហឹងអឺងកង តែឥឡូវត្រូវបុគ្គលមានប្រាក់ មន្ត្រីមានអំណាចមួយចំនួន បានឃុបឃិតគ្នាកាប់រៀនទន្ទ្រានយកគ្មានសល់ ។ ចាប់ពីអាជ្ញាធរភូមិ ឃុំ ស្រុក រហូតដល់ថ្នាក់ខេត្ត ហាក់ដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ខ្លាំងណាស់ គឺមិនមានចំណាត់ការចំពោះជនខិលខូចទាំងនោះសោះ ។

          ដោយសារភាពលោភលន់របស់បុគ្គលមានប្រាក់មានអំណាចនេះឯង ថ្មីៗកន្លងទៅនេះ កម្លាំងជំនាញខេត្តរតនគិរី ក៏បានចុះទៅបង្ក្រាប ទីតាំងធ្វើអាជី វកម្មរ៉ែមាស បានជាច្រើនទីតាំងផងដែរក្នុងភូមិសាស្ត្រកន្ទុយនាគ ក្នុងនោះកំលាំងជំនាញក៏ចាប់បានជនជាតិវៀតណាមជាច្រើននាក់ផងដែរ ។

          បើយើងក្រឡេកទៅមើលខេត្តពោធិ៍សាត់ឯណោះវិញ ថ្មីៗនេះ មន្ត្រីជំនាញ ក៏ដូចជាកម្លាំងប្រដាប់អាវុធជាដើម បានមមាញឹកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយទីតាំងខ្លះសូម្បីតែដំណាំពលរដ្ឋដែលបានដាំនិងអាស្រ័យផលហើយនោះ ក៏ត្រូវដកហូតដីទុកជាសម្បត្តិរដ្ឋវិញដែរ ។

           បាទបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រី ក្រោយពីឃើញសកម្មភាពការកាប់រៀនដីព្រៃរបស់រដ្ឋរាប់រយរាប់ពាន់ហិកតានៅតាមភូមិឃុំស្រុកខេត្តមួយមួយចំនួន ពលរដ្ឋក៏ដូចជាមហាជនបានអំពាវនាវនិងសំណូមពរទៅដល់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច សូមយកចិត្តទុកដាក់ទប់ស្កាត់បង្ក្រាប រាល់បទល្មើសធនធានធម្មជាតិទាំងអស់ដែលនៅសេសសល់ ជាពិសេសមិនគួរប្រណីដល់បុគ្គលមានប្រាក់មានអំណាច ដែលបានធ្វើសកម្មភាពទាំងអស់នោះឡើយ ។

Previous article
Next article
RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments