Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិអីយាស់ៗៗ កាក់កបណាស់តើ លោក នូ សុវណ្ណា លុយចូលឈិបៗហ្មង ក្រោយពេលរថយន្តផ្ទុកលើសទម្ងន់ដឹកឆ្លងកាត់ជញ្ជីងរបស់លោក !!!

អីយាស់ៗៗ កាក់កបណាស់តើ លោក នូ សុវណ្ណា លុយចូលឈិបៗហ្មង ក្រោយពេលរថយន្តផ្ទុកលើសទម្ងន់ដឹកឆ្លងកាត់ជញ្ជីងរបស់លោក !!!

ចង់ផ្លូវខូចក៏ខូលទៅ ផ្លូវស្រុតក៏ស្រុតទៅ អត់ខ្វល់សំខាន់អោយតែលុយចូលក្នុងហោប៉ៅទៅបានហើយ តើពិតមែនទេលោក នូ សុវណ្ណា ?

        ខេត្តក្រចេះ៖  បន្ទាប់រដូវប្រមូលផលកសិផលចូលដល់ លោក នូ សុវណ្ណា ដែលជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត មានជ័យ ស្រុកស្នួល ហាក់ដូចជារីកមុខរីកមាត់ខ្លាំង ព្រោះសំបូររថយន្តធន់ធំដែលដឹកទំនិញលើសចំណុះពីវៀតណាមចូលមកខ្មែរ និងដឹកកសិផលពីខ្មែរយកទៅលក់នៅវៀតណាមផងនោះ ។

        ប្រភពពីឈ្មួញ ក៏ដូចជាម្ចាស់រថយន្តដែលតែងតែស៊ីឈ្នួលដឹកទំនិញ ឬដឹកកសិផលផ្សេងៗ បានបញ្ជាក់ប្រាប់រាជសីហ៍ឦសានយើងថា៖ រាល់រថយន្តដែលដឹកលើសចំណុះទាំងអស់គឺមិនព្រួយពីការផាកពិន័យពីស្ថានីយ៍ជញ្ជីងអី ទេព្រោះគេនិយាយគ្នាសង់តង់ត្រូវអស់ហើយ គ្រាន់តែបង់លុយជាការស្រច ។

        គ្រប់រថយន្តទាំងអស់បើនិយាយគ្នាត្រូវជមួយជញ្ជីង ហើយ គឺត្រូវឲ្យរថយន្តទាំងនោះបើកកាត់ជញ្ជីងធម្មតា តែកុំព្រួយព្រោះនាឡិកា មិនដើរទេ ទោះបីទម្ងន់ធ្ងន់ឬស្រាលក្តីអត់បញ្ហាឡើយ ។

         ប្រភពបន្តទៀតថាៈ ចំពោះការបង់ប្រាក់វិញគឺអាស្រ័យទៅលើរថយន្ត ឬ គេគិតតាមភ្លៅរថយន្ត ៤ ភ្លៅ ៥ ភ្លៅ ៦ ភ្លៅ ជាដើម ។ល។ ចំណែកលុយវិញ ក្នុង១រថយន្តចាប់ពី ១០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ហើយចំពោះរថយន្តណា ដែលគ្រប់ចំណុះត្រឹមត្រូវតាមស្តង់ដារហើយនោះ គឺគ្រាន់តែបង់ថ្លៃបាយថ្លៃទឹក តិចតួចតែប៉ុណ្ណោះ ។

         បាទប្រិយ៍មិត្តលោកអ្នកនាងជាទីមេត្រី ទស្សនិកជនដែលតែងតែតាម ដានរាល់ការផ្សាយរបស់អង្គភាពយើង តើខាងលើនេះគឺជាអំពើរពុករលួយដែរឬទេ ? តើការយកលួយពី ១០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ពីម្ចាស់រថយន្តដែលដឹកលើសទម្ងន់ខាងលើនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានជ្រាបដែលឬទេ ? ឬមួយជាការត្រូវរូវគ្នា ?

         ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ចាប់ពីម៉ោង 9:00 នាទីយប់រហូតរំលងអាធ្រាត គេសង្គេតឃើញគ្រប់រថយន្តទាំងអស់ដែលបើកកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គឺនាឡិការជញ្ជីងតែងតែលោតសូន្យគីឡូទាំងអស់ មិនថារថយន្តស្រាល ឬក៏ធ្ងន់នោះទេ  មានរថយន្តខ្លះក៏បើកវាងជញ្ជីងក៏មានដែរ គឺហាក់ដូចជាខុសពីស្ថានីយ៍ជញ្ជីងនៅកន្លែងផ្សេងទៅវិញ ។

         បាទប្រិយយ៍មិត្តលោកអ្នកនាងជាទីមេត្រី តើប្រភពដែលអង្គភាពយើង ទទួលបានខាងលើនេះ មានភាពមិនប្រក្រតីពិតមែនដែរឬទេ? ចុះលោក វ៉ ថន អភិបាលខេត្តក្រចេះ និងជាប្រធានគគណៈបញ្ជាការឯកភាពខេត្តផងនោះបានជ្រាបដែរអត់ទេ ?

         ជុំវិញករណីខាងលើនេះដែលអង្គភាពយើងនៅមិនទាន់បានសុំការបំភ្លឺ ពីលោក នូ សុវណ្ណា ដែលជាប្រធានស្ថានីយ៍ជញ្ជីង មានជ័យ ស្រុកស្នួលនៅឡើយទេ ព្រោះមិនទាន់មានលេខទូរស័ព្ទទំនាក់ទំនង ។

         សូមបញ្ជាក់ថា៖ អង្គភាពយើងនិងព្យាយាមររងចាំការស្រាយបំភ្លឺពីគ្រប់ភាគគីដែល ពាក់ព័ន្ធតាមច្បាប់នៃរបស់សារព័ត៌មាន គ្រប់ពេលវេលារាល់ម៉ោងធ្វើការ ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments