Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិផ្គើនពេកហើយអធិការស្រុកអណ្ដូងមាស ហ៊ានឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ផ្គើនពេកហើយអធិការស្រុកអណ្ដូងមាស ហ៊ានឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តរតនគិរី៖ ក្រោយពេលសម្ដេចបវរធិបតីហ៊ុនម៉ាណែត ដាក់បទបញ្ជាជាថ្មីយ៉ាងម៉ឺងម៉ាត់ជុំវិញការបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យក្នុងប្រទេសកម្ពុជា ពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុកនានាបច្ចុប្បន្នមានការសាទរយ៉ាងខ្លាំង ដោយរំពឹងថាកំណើនសេដ្ឋកិច្ចគ្រួសារអាចមានការកើនឡើងវិញ តែខេត្តរតនគិរីស្រុកអណ្ដូងមាសឯណេះវិញ កំពុងតែអនុវត្តផ្ទុយពីបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដោយលោកអធិការស្រុកអណ្ដូងមាស និងលោកអភិបាលស្រុក នៅតែបន្តបើកឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួនយ៉ាងអាណាធិបតេយ្យ ។

           ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ 2024 នេះ គេនៅតែឃើញមានការឲ្យបើកលេងល្បែងស៊ីសងខុសច្បាប់ដដែល នៅចំណុចភូមិសាស្ត្រក្នុងចំការកៅស៊ូមួយកន្លែង ភូមិកាកាតែ ឃុំម៉ាលិក  ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលទីតាំងខាងលើនេះនៅឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឃុំម៉ាលីកប្រហែល 2 គីឡូម៉ែត្រតែប៉ុណ្ណោះ  ។

            តាមការឲ្យដឹងពីអ្នកលេងបានបញ្ជាក់ប្រាប់ថា : កន្លងមកទោះបីមានការរឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងរលូនផងដែរ ដោយឃើញមានអ្នកលេងខ្លះជិះម៉ូតូយកកន្ត្រកមាន់ចូលចូលទៅក្នុងចម្ការកៅស៊ូ អ្នកខ្លះក៏បើកឡានចូលទៅក្នុងចំការកៅស៊ូនោះដែរ ពួកគេលេងយ៉ាងរលូនដោយមិនមានការរំខានពីលោកនាយប៉ុស្តិ៍ លោកអធិការ និងលោកអភិបាលស្រុកបន្តិចសោះឡើយក្នុងទីតាំងនោះ មានល្បែងមាន់ជល់នៅលើដី និងអាប៉ោងជាដើម ។ ល ។

            ជុំវិញការបើកលេងល្បែងស៊ីសងក្នុងភូមិសាស្ត្រខាងលើនេះដែរ ពលរដ្ឋក៏ដូចជាមហាជនជាច្រើនបានលើកឡើងថា: ប្រសាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតស្រែកកោកៗ ឱ្យបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់នៅតាមមូលដ្ឋានភូមិឃុំស្រុកខេត្តនានា តែដោយឡែកទីតាំងខាងលើនេះ ហេតុអ្វីនៅតែបន្តបើកលេងដដែលដោយមិនខ្វខ្វល់ពីរប្រសាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតអីបន្តិចសោះ   សកម្មភាពដែលកំពុងតែបន្តបើកលេងល្បែងខាងលើនេះ  តើលោកអធិការស្រុក និងលោកអភិបាលស្រុកបណ្ដូងមាស អសមត្ថភាព ឬម្ចាស់ទីតាំងខាងលើមានខ្សែធំទើបទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងរលូនដូច្នេះ ?

              ទាក់ទងនឹងការបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ តើលោកអធិការស្រុក លោកអភិបាលស្រុក លោកស្នងការរងព្រហ្មទណ្ឌ តើអ្នកណាគួរជាអ្នកទទួលខុសត្រូវទៅ ?

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments