Monday, December 23, 2024
Google search engine
HomeUncategorizedហួសចិត្តណាស់ លោកមេប៉ុស្តិ៍មហាលាភ យកម៉ូតូស្លាកលេខ​ នគរបាល​ របស់អង្គភាព ដឹកស្រីស្នេហ៍ដេីរលេង​ រហូតដល់ប្រពន្ធតាមទាន់ ពេលនាំស្រីស្នេហ៍ទៅក្រេបទឹកឃ្មុំដល់កន្លែងប៉ុស្តិ័ថែមទៀត.!

ហួសចិត្តណាស់ លោកមេប៉ុស្តិ៍មហាលាភ យកម៉ូតូស្លាកលេខ​ នគរបាល​ របស់អង្គភាព ដឹកស្រីស្នេហ៍ដេីរលេង​ រហូតដល់ប្រពន្ធតាមទាន់ ពេលនាំស្រីស្នេហ៍ទៅក្រេបទឹកឃ្មុំដល់កន្លែងប៉ុស្តិ័ថែមទៀត.!

ស្នងការនគរបាលខេត្តកំពង់ចាម មានចំណាត់ការយ៉ាងណា ចំពោះនាយប៉ុស្តិ៍មហាលាភ ពពាក់ពពូនរឿងស្រីញី​ ប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ករណីនាយប៉ុស្តិ៍នគរបាលមហាលាភ លោកសក្តិ៤ ថៃ សុភា មានស្រីញីភ្លេចប្រពន្ធកូន និងពាក់ព័ន្ធបញ្ហាលុយកាក់ក្នុងគ្រាឡើងដំណែងនោះត្រូវបានលោក ហេង វុទ្ធី ស្នងការនគរបាលចាត់វិធានការហើយ។ វិធានការថា តើត្រូវដកបញ្ឈរជើងមួយសប្តាហ៍ជាការព្រមានឬក៏ត្រូវចាត់វិធានការ បញ្ចប់មុខតំណែង,បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដើម្បីឲ្យក្លាយទៅជាប្រជាពលរដ្ឋធម្មតានិងជាគំរូសម្រាប់មន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ដទៃទៀត? នោះនៅតែជាសិទ្ធិសម្រេចរបស់លោកហេង វុទ្ធីស្នងការនគរបាលខេត្ត កំពង់ចាមដដែល។

លោក ថៃ សុភា ត្រូវបានប្រភពពីមន្ត្រី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឲ្យដឹងថា បានព្យាយាមលួង លោម,សម្របសម្រួល,គំរាមកំហែង ទៅលើស្ត្រីជាភរិយា ដែលមិនដឹងខ្យល់អីនោះ…ឲ្យលុបរូបភាពដែលបានស៊ែរពីបណ្ដាញសង្គមនានាអំពីរឿងអាស្រូវរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា លោកអធិការរង នគរបាលស្រុកកោះសូទិន១រូបឈ្មោះណាក់ បានព្យាយាមឆាតតាមបណ្ដាញសង្គមហ្វេសប៊ុក ទៅបណ្ដាអ្នកដែលបានស៊ែរព័ត៌មានពាក់ព័ន្ធនឹងរឿងអាស្រូវលោកថៃ សុភា មានស្រី ញីនោះ ឲ្យលុបព័ត៌មាននោះចេញទៅ ។ គេមិនដឹងអំពីជម្រៅ នៃទំនាក់ទំនងរវាងលោកអធិការរង ណាក់ និងលោកថៃ សុភា មានកម្រិតណា ឬមួយក៏ពាក់ព័ន្ធនឹងស្រី ញីនោះដែរឬយ៉ាងណាទេ? បានជាលោកណាក់នោះអ្នក ព្យាយាមលូកដៃ លូកជើងអន្តរាគមន៍រឿងនេះខ្លាំងម៉្លេះ។

លោកថៃ សុភា និងស្រីស្នេហ៍ មានរឿងអាស្រូវផ្លូវភេទដែលឆាតតាមបណ្ដាញសង្គម facebook ជាមួយនារីវ័យក្មេងមានអាយុជាង 20 ឆ្នាំបន្តិច ដែលកំពុងតែជានិស្សិតផង និងជាមន្ត្រីជាប់កិច្ចសន្យានៅសាលាស្រុកកោះសូទិនផងនោះ ត្រូវបានអ្នកស្រុកជីហែរខ្សឹបតៗគ្នាថា នាងចាយរាងគួរសមដែរ។ ម្ដាយនាងត្រូវគេប្រាប់ថា ជាអ្នក មានតួនាទីនៅក្នុងមូលដ្ឋានភូមិរបស់គាត់នោះផង។លោកថៃ សុភា គ្រាមុនបានចំណាយពេលវេលាយ៉ាង ច្រើនក្នុងការដឹកជញ្ជូននាងស្រី ជាគូកំណាន់ទៅរៀន នៅវេលាចុងសប្តាហ៍ឯទីរួមខេត្តកំពង់ចាម។ ជួនកាលគេចេញទៅនៅល្ងាចថ្ងៃសុក្រ និងវិលត្រឡប់មកមហាលាភវិញនៅល្ងាចថ្ងៃអាទិត្យ។លោក ថៃ សុភា បានប្រើប្រាស់ម៉ូតូផ្លាកលេខនគរបាល ដឹកស្រីស្នេហ៍ទៅរៀននិងដើរកំសាន្ត។ មន្ត្រីនគរបាលប៉ុស្តិ៍មហាលាភខ្សឹបថា ឥឡូវលោកមេប៉ុស្តិ៍លែងចំណាយពេលវេលា ក្នុងការដឹក ជញ្ជូនស្រីស្នេហ៍ ទៅរៀននៅកំពង់ចាមនោះទៀតហើយ ទំនងជាទទួលបានការស្ដីបន្ទោសពីមេៗថ្នាក់លើ។

ប្រភពពីមន្ត្រីនៅសាលាឃុំមហាលាភដែលជាប់គ្នា នឹងប៉ុស្តិ៍រដ្ឋបាល មិនពេញចិត្តចំពោះទង្វើរបស់ លោកមេប៉ុស្តិ៍ដែលជាគំរូអាក្រក់នោះទេ។ លោកសុភា ធ្លាប់បានយកស្រីញីទៅដេកនៅសាលាឃុំ ដែលធ្វើឲ្យមន្ត្រីបម្រើ ការនៅសាលាឃុំមហាលាភ មិនសប្បាយចិត្តជាខ្លាំង។ ប្រជាពលរដ្ឋមិនសប្បាយចិត្ត ព្រោះទង្វើមិនគប្បី,មិនសមជាអ្នកដឹកនាំគំរូក្នុងមូលដ្ឋាន ដែលប្រការនេះស្នើសុំឲ្យលោកហេង វុទ្ធី ស្នងការនគរបាលខេត្ត,លោកស ថេត អគ្គស្នងការនគរបាលជាតិ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី,ក្រសួង មហាផ្ទៃពិនិត្យមើលថា តើគួរទុកមន្ត្រីបែបនេះក្នុងក្រប ខណ្ឌនគរបាលជាតិតទៅទៀតដែរឬទេ?

ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំមហាលាភ ក៏ដូចជាមន្ត្រីនគរបាលនៅក្នុងប៉ុស្តិ៍មហាលាភផ្ទាល់..សម្ដែងនូវការមិនពេញចិត្តចំពោះទង្វើ នៃការដឹកញីបន្ស៊ីឈ្មោលរបស់លោកថៃ សុភា ដែលជាគំរូអាក្រក់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ កុំថា ឡើយទៅដល់ការចំណាយ ពេលវេលាដើម្បីសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន, សូម្បី តែបញ្ហាគ្រឿងញៀនកំប៉ិកកំប៉ុក ក៏លោកមេប៉ុស្តិ៍ មិនមានសមត្ថភាព,ពេលវេលាគ្រប់គ្រាន់ក្នុងការបង្រ្កាបនោះដែរ។ ជាមួយនោះបញ្ហាល្បែងស៊ីសងក្លាយជាឆ្នាំងបាយដែលលោកថៃ សុភា ទៅទារលុយអ្នកកត់ឆ្នោត, ល្បែងអនឡាញ…មុនខែ ព្រោះត្រូវការយកលុយដឹកស្រីស្នេហ៍ដើរលេង៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments