ខេត្តត្បូងឃ្មុំ÷ ពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុកនានាបច្ចុប្បន្នកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីរបញ្ហាការរីករាលដាល នៃអំពើរអបាយមុខល្បែងស៊ីសង ដែលមានការកើនឡើងយ៉ាងគំហុក ទាំងប្រភេទល្បែងស៊ីសងតាមតាមប្រព័ន្ធ Online មាន់ជល់លើដី និងអាប៉ោងផងនោះ ដែលកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពី អាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច ជំនាញ ពិសេសគឺកងកំលាំងនគបាល ដែលមានតួនាទីចាំទប់ស្កាត់រាល់បទល្មើសទាំងឡាយណាដែលច្បាប់មិនអនុញ្ញាត ។
បាទប្រិយ៍មិត្តជាទីមេត្រី ទស្សនិកជន តើពិតដែរទេដែលល្បែងស៊ីសងមានការរីករាលដាលខ្លាំងក្នុងភូមិសស្រ្តរបស់បងប្អូន ក្នុងខេត្តត្បូងឃ្មុំ ?
ថ្មីៗនេះអង្គភាពយើងទើបនិងទទួលបានថា មិនត្រឹមតែល្បែងស៊ីសង តាមប្រព័ន្ធ Online នោះទេដែលរីកដូចគ្រប់កន្លែងនោះ សូម្បីតែល្បែងស៊ីសងខុសច្បាប់ ដូចជាមាន់ជល់ អាប៉ោង និងយូគីក៏កើតមានពេញបន្ទុកដែរក្នុងខេត្ត ត្បូងឃ្មុំ ។
បាទប្រិយមិត្តចង់ដឹងថានៅភូមិ ស្រុកណាណាខ្លះនោះតោះទៅតាមដានទស្សនាទាំងអស់គ្នា ។
តាមការឲ្យដឹងពីពលរដ្ឋដែលបានទូរស័ព្ទមកការអង្គភាពរាជសីហ៍ឦសានយើងថាៈ មួយរយៈចុងក្រោយនេះ ឃើញថាល្បែងស៊ីសងទាំងស្របច្បាប់ និងមិនស្របច្បាប់មានការកើនឡើងគួឲ្យកត់សម្គាល់ ក្នុងខេត្តត្បូង ឃ្មុំ ក្នុងនោះក៏មានការចុះបង្រាបខ្លះៗដែរ តែមិនមែនទាំងស្រុងនោះទេ ការចុះបង្រាបទាំងនេះទៀតគឺគ្រាន់តែធ្វើឡើងដើម្បីបំភ័ណ្ឌភ្នែភ្នែកមហាជនតែប៉ុណ្ណោះ ។
ជាក់ស្តែងដូចជាក្នុងភូមិសាស្រ្ត ឃុំ ម៉ង់រៀវ ឃុំជីគរ ភូមិគៀនចក ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ភូមិធ្លក សង្កាត់សួង ក្រុងសួង ឃុំទ្រា ស្រុកក្រូចឆ្មា ភូមិមេមត់ ឃុំមេមត់ ដូចជាចំណុចចំការសណ្តែក ឃុំជាំ ស្រុកមេមត់ជាដើម។ល។
ទីតាំងខាងលើនេះពោពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ តែម្តងហើយ ជាក់ស្តែងដូចជាក្នុងឃុំ ជីគរ និងឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ គេសង្កតឃើញ មានការពពាក់ពពូនគ្នាលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យតែម្តងហើយ ល្បែងដែគេបើកលេងនោះមានដូចជា មាន់ជល់ និងអាប៉ោង ការបើកលេងរបស់គេនោះគឺហាក់គ្មានការក្រែងញញឺតច្បាប់អីបន្តិចសោះឡើយ ។
ប្រភពពីអ្នកលេងល្បែងម្នាក់បានប្រាប់រាជសីហ៍ឦសានយើងថា : ម្ចាស់ទីតាំង ខាងលើនេះគឺជាកម្មសិទ្ធរបស់លោក ហួត ហាន ដែលអតិតធ្លាប់មានរឿងអាស្រូវរហូតដល់ជាប់ពន្ធនាគារួចម្តងមកហើយ ពាក់ពាន់ទៅហ្នឹងការបើកល្បែងស៊ីសង ក្នុងភូមិសាស្រ្តត្រពាំងផ្លុង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំឆ្នា២០២៣ កន្លងទៅនេះ ។
ប្រភពបានបន្ថែមទៀតថា ក្នុងការបើកលេងល្បែងស៊ីសងក្នុងចំការចន្ទីរ នាទឹកដីឃុំ ជីគរ និង ឃុំម៉ង់រៀវខាងលើនេះទៀតសោធ ក៏មានក្រុមបក្សពួកជាច្រើននាក់ទៀតដែរដែលចូលហ៊ុនជាមួយ .. ក្នុងនោះមាន លោក ហួត ហាន ជាអ្នកផ្ចុងផ្តើម អោយបើក និង លោក ស៊ឹម ដែលជាប្អូនប្រុសជាអ្នកមើលការខុស ត្រូវ លោកប្រុស អ្នកលេងផង មេអាប៉ោងផង និង ស្រ្តីឈ្មោះនាង ជាកុងស៊ីបញ្ចាំ ឬចាំចងការលុយអោយក្រុមអ្នកញៀណល្បែងទាំងនោះ ។
ពាក់ព័ន្ធរឿងល្បែងស៊ីសងខាងលើនេះ នៅរសៀថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះក្រោយពីបានទទួលព័ត៌មានពីក្រុមអ្នកលង នឹងប្រជាពលរដ្ឋរួចមក អង្គភាពយើងក៏បានសុំការបំភ្លឺ ពីលោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំដែរតាមប្រព័ន្ធ ទូរស័ព្ទហ្នឹងប្រព័ន្ធ Telegram លោកបានបញ្ជាក់ប្រាប់អង្កភាពយើងថាៈ លោករីករាយណាស់ហ្នឹងសហការរាល់ការផ្តល់ព័ត៌មានពីអង្គភាពយើង ហើយកន្លងមកលោកក៏បានធ្វើការចុះបង្ក្រាបបាន ៣ ករណីរួចមកហើយដែរ ។
លោកបានបន្ថែមទៀតថា៖ ទាក់ទងទៅហ្នឹងការបើលេងល្បែងស៊ីសងក្នុងភូមិសាស្រ្តខាងលើនេះ លោកនិងចាត់ចែង ។
បាទប្រិយ៍មិត្តលោកអ្នកនាង ពុកម៉ែបងប្អូនជាទីមេត្រី ទស្សនិកជន ដែលតែងតែតាមដានរាល់ការផ្សាយរបស់អង្គភាពយើង មានតែចាំមើលទេ តើលោក ម៉ុន មាគា៌ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំមានចំណាត់ការ យ៉ាងណាដែរចំពោះម្ចាស់ទីតាំងខាងលើនេះ ដូចជាលោក ហួត ហាន លោក ស៊ឹម លោក ប្រុស និង ស្ត្រីម្នាក់ឈ្មោះនាង ដែលជាកុងស៊ីបញ្ចាំនិងចងការលុយ ក្នុងវង់ល្បែងខាងលើនោះ ។
បាទក៏សូមអរគុណទៅដល់ប្រិយ៍មិត្ត ពុកម៉ែបងប្អូន ដែលតែងតែផ្តល់ព័ត៌មានមកកាន់អង្គភាពយើងដើម្បីធ្វើធ្វើការផ្សព្វផ្សាយ អោយបានដឹងដល់ បងៗដែលជាសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំផងដែរ ដើម្បីមានវិធានការទាន់ពេល ដែលរក្សាបាននូវ ភូមិ ឃុំ ស្រុក រក្សាបាននូវសុវត្ថភាពល្អ ។