Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិស្នើរសុំគោ បែជាយកក្របី ហេតុអ្វីសាងសង់ស្ថាននីយ៍ថ្លឹថ្លឹងរថយន្តខុសទីតាំងដែលបានកំណត់បែបនេះទៅវិញ  ?  តើផលប៉ះពាល់របស់ពលរដ្ឋអ្នកណាទទួលខុសត្រូវ  ?

ស្នើរសុំគោ បែជាយកក្របី ហេតុអ្វីសាងសង់ស្ថាននីយ៍ថ្លឹថ្លឹងរថយន្តខុសទីតាំងដែលបានកំណត់បែបនេះទៅវិញ  ?  តើផលប៉ះពាល់របស់ពលរដ្ឋអ្នកណាទទួលខុសត្រូវ  ?

   ខេត្តកំពង់ឆ្នាំង ៖ ដីកម្មសិទ្ធិប្រជាពលរដ្ឋកាន់កាប់តាំងពីឆ្នាំ 1979 ជាច្រើនម៉ែត្រការេ ត្រូវរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន យកទៅធ្វើជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមគម្រោងរបស់រដ្ឋដោយមិនបានជូនដំណឹង និងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋដែលជាម្ចាស់ដីបែបនេះទៅវិញ ? ផ្កាស្នើសុំក្នុងទីតាំងផ្សេង តែចុះស្ថាបនាក្នុងទីតាំងផ្សឹងទៅវិញ ។

          លោក ខៀវ ឃុយ ជាសាស្ត្រាចារ្យវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំស្រុករលាកប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រូបលោកបានកាន់កាប់ដីកេរ្ដិ៍ដំណែលរបស់ឪពុកម្ដាយតាំងពីឆ្នាំ 1979 រហូតមក ដោយដីនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 5 នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលមានប័ណ្ណកាន់កាប់ទទួលស្គាល់ពីរដ្ឋអំណាចភូមិ ឃុំត្រឹមត្រូវ ។ លុះមកដល់ឆ្នាំ 2023 ស្រាប់តែរដ្ឋបាលខេត្តកំពង់ឆ្នាំងព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូនបានយកដីរបស់គាត់ធ្វើជាទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដោយមិនបានជូនដំណឹង និង ផ្ដល់សំណងតាមគោលការណ៍របស់រដ្ឋឡើយ ។
          លោកបន្តទៀតថា អ្វីដែលហួសចិត្តទៀតនោះគឺក្នុងគម្រោងសាងសង់ជញ្ជីងថ្លឹងរថយន្តនេះគេត្រូវធ្វើនៅចំណុចបង្គោលគីឡូម៉ែត្រ១០៥-១០៦ ក្នុងភូមិស្រស់កែវ និងភូមិឈើនាគសោះ តែបែរជារដ្ឋបាលខេត្តកំពង់ឆ្នាំងយកមកធ្វើនៅចំណុចគីឡូម៉ែត្រលេខ១០១ ឯណេះវិញ គឺចំលើដីកម្មសិទ្ធិរបស់លោកតែម្តង ហើយបច្ចុប្បន្នមានក្រុមហ៊ុនឯកជនរបស់ចិននិងជប៉ុន ដែលទំនងជាអ្នកម៉ៅការនៅការដ្ឋានខាងលើនេះ កំពុងតែដឹកដី និងថ្មមកចាក់លើដីកម្មសិទ្ធិរបស់លោកយ៉ាងគឃ្លឺនទៅវិញ  ។

           បើយោងតាមលិខិតលេខ១២៥៧/២២ លស របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្នើសុំអនុញ្ញាតិផ្ដល់ដីក្នុងអាងទឹក ២០ឧសភា ចំណុចគីឡូម៉ែត្រ PK ១០៥+៥២៥ម៉ែត្រ ដល់គីឡូម៉ែត្រ PK១០៦ ចំនួន២កន្លែងដែលមានបណ្ដោយ៤៧៥ម៉ែត្រ និង ទទឹង៩០ម៉ែត្រនៅអមសងខាងផ្លូវជាតិលេខ៥ក្នុងភូមិស្រះកែវ ឃុំស្វាយជ្រុំ និង ភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានចេញលិខិតលេខ 599សក.នផថ ចុះថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2023 ផ្ញើរជូនអភិបាលខេត្តកំពង់ឆ្នាំងស្ដីអំពីការទទួលយកទីតាំងដីក្នុងអាងទឹក២០ឧសភាចំនួន២កន្លែងនោះ គឺក្រសួងបានជម្រាបជូនលោកអភិបាលខេត្តកំពង់ឆ្នាំងដោយបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងសាធារណការសូមឯកភាពជាគោលការណ៍ក្នុងការទទួលយកដីទីតាំងខាងលើ និង ស្នើសុំឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំងចាត់ក្រុមការងារដើម្បីចុះបោះបង្គោលកំណត់ទីតាំង និង ប្រគល់-ទទួល ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៣វេលាម៉ោង១០ព្រឹកនៅគីឡូម៉ែត្រលេខ១០៥ ចុះហេតុអ្វីបានជារដ្ឋបាលខេត្តកំពង់ឆ្នាំងយកមកដាក់នៅគីឡូម៉ែត្រ១០១ លើដីកម្មសិទ្ធរបស់លោក ខៀវ ឃុយ ទៅវិញ ?
        ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំងអាចសំខាន់បំភ្លឺពីលោកបានទេ ព្រោះលោកកំពុងចប់ប្រជុំនៅក្រសួង ។

         រីឯលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំនៅព្រឹកថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០២៤នេះ អង្គភាពយើង ព្យាយាមសុំការបំភ្លឺពីលោកច្រើនដងដែរតាមប្រព័ន្ធទូរស័ព្ទលេខ 012 597859 តែមិនអាចទំនាក់ទំនងបាន ។

        ទោះជាយ៉ាងណាការរំលោភបំពានលើដីពពលរដ្ឋដែលមិនបានផ្ដល់សំណងសមស្របណាមួយនោះត្រូវបានលោក ខៀវ ឃុយ ធ្វើលិខិតសុំអន្តរាគមន៍ទៅលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងសុំឲ្យជួយដោះស្រាយករណីនេះនិងចាត់វិធានការណ៍ផ្លូវច្បាប់លើក្រុមហ៊ុន Samec Complet EQuipment&Engine Ering Co.LTD ដែលបានមកឈូសឆាយប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងរំលោភលើដីកម្មសិទ្ធឯកជនរបស់លោក ដោយត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងបោះត្រាចូលលេខ០២៧ ទទួលយកនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនមានស្ថាប័នណាចេញមករកដំណោះស្រាយជូនលោកនៅឡើយទេ រីឯក្រុមហ៊ុននៅតែបន្តសកម្មភាពស្ថាបនាស្ថានីយជញ្ជីងថ្លឹងរថយន្តយ៉ាងសកម្មដដែល ។

        ភាពមិនប្រក្រតីខាងលើនេះលោក ខៀវ ឃុយ បានសំណូមពរទៅលោកអភិបាលខេត្តកំពង់ឆ្នាំង លោករដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន  ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយពិនិត្យ និង ដោះស្រាយគោលនយោបាយដល់រូបលោកក្នុងករណីនេះផង ព្រោះថាលោកមិនបានប្រឆាំងនឹងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនោះទេ តែអ្វីដែលជាការព្រួយបារម្ភនោះគឺលោកគ្មានអ្វីជាទីពឹងក្រៅពីរំពឹងលើដីមួយកន្លែងនេះដើម្បីរស់ក្នុងសេចក្តីថ្លៃថ្នូរដូចប្រជាជនទូទៅតែប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវបានគេយកមកធ្វើជាស្ថានីយ៍ថ្លឹថ្លឹងរថយន្តទៅវិញ  ៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments