Monday, December 23, 2024
Google search engine
HomeUncategorizedរម្មណីយ៍ដ្ឋានទឹកធ្លាក់ថ្មដាតូចស្រុកវាលវែងកំពុងក្លាយជាកម្មសិទ្ធឯកជន របស់ប្អូនប្រុសអ្នកធំម្នាក់ក្នុងខេត្តពោធិ៍សាត់

រម្មណីយ៍ដ្ឋានទឹកធ្លាក់ថ្មដាតូចស្រុកវាលវែងកំពុងក្លាយជាកម្មសិទ្ធឯកជន របស់ប្អូនប្រុសអ្នកធំម្នាក់ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ គេថាមានប្រាក់គឺមានអំណាច ចុះបុគ្គលម្នាក់នេះវិញ តើប្រើអំណាចអ្វីទើប មន្រ្តីបរិស្ថានមិនហ៊ានមកក្បែរបែបនេះ  រហូតបណ្តោយអោយរម្មណីយ៍ដ្ឋានទឹកធ្លាក់ថ្មដាតូចស្រុកវាលវែង ក្លាយជាកម្មសិទ្ធឯកជន របស់ប្អូនប្រុសអ្នកធំម្នាក់ក្នុងខេត្តពោអិ៍សាត់  នេះបើតាមការលើកឡើង ពីភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។

          ប្រភពបានអោយដឹងថា: ថ្មីៗនេះទៀតសោធគេក៏សង្កេតឃើញ មានសកម្មភាពការចាក់ដីចូលមាត់ជ្រោះ ព្រមទាំងធ្វើសំណង់រឹងយ៉ាងអនាធិប្តេយ្យ រហូតដល់សង់តូបនៅជាប់តំបន់មាត់ជ្រោះទឹកធ្លាក់ថ្មដារតូចដែលពលរដ្ឋគ្រប់គ្នាស្គាល់ថាជារម្មណីយ៍ដ្ឋានបែបធម្មជាតិ តែឥឡូវវាបានក្លាយទៅជារម្មណីយ៍របស់របស់ឯកជនទៅវិញ ។

          ប្រភពបានបន្ថែមទៀតថា: បុគ្គលដែលមានប្រាក់អាចមានសិទ្ធ ចាក់ដី សង់សំណង់រឹងនៅក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំសំកុសបានទាល់តែបុគ្គលនោះ មានប្រាក់ មានខ្សែធំ យ៉ាងណាមិញចុះបុគ្គលខាងលើនេះជានរណា មានខ្សែធំប៉ុណាទៅ  ។
          បាទប្រីយ៍មិត្តតើជាបុគ្គលណាទៅ  ហើយមានខ្សែធំប៉ណ្ណាដែរទៅ  ? តោះមកតាមដានស្តាប់ និងទស្សនាទាំងអស់គ្នា  ។

          ប្រភពដដែលបានបង្ហើបថា ម្ចាស់កម្មសិទ្ធដែលបានចាក់ដី ព្រមទាំងសង់សំណង់រឹងក្នុងតំបន់រម្មណីយ៍ដ្ឋាន ទឹកធ្លាក់ថ្មដាតូចខាងលើនេះ ត្រូវគេស្គាល់ថា  ជាថៅកែហាងលក់ម៉ូតូដ៏ធំជាងគេនៅខេត្តពោធិ៍សាត់ ដែលគេស្គាល់ថាឈ្មោះ ខូយ វេត និងត្រូវជាប្អូនប្រុសអ្នកធំម្នាក់ផងដែរនៅខេត្តពោធិ៍សាត់ ។

          ជុំវិញករណីខាងលើនេះដែរលោក ផាន់ សុភារិន នាយកដែនជំរកសត្វព្រៃភ្នំសំកុសបានបញ្ជាក់ប្រាប់អង្គភាពរាជសីហ៍ឦសានយើងថា  ៖ ទីតាំងខាងលើនេះគឺគេមានច្បាប់ទំលាប់ត្រឹមត្រូវ  …

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments