Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិមន្ត្រីយោធាម្នាក់បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ក្នុងករណីគ្រោះថ្នាក់ចរាចរ ដោយមិនប្រក្រតី

មន្ត្រីយោធាម្នាក់បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ក្នុងករណីគ្រោះថ្នាក់ចរាចរ ដោយមិនប្រក្រតី

មន្ត្រីយោធា​ស័ក្តិបួនម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១១ : ៣៥ នាទីយប់ពាក់កណ្តាលអាអាធ្រាត ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវជាតិលេខ១ មុខស្ថានីយ៍ប្រេងសាំងសូគីម៉ិចជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
        រហូតមកដល់ពេលនេះមិនទាន់រកជនបង្កឃើញនៅឡើយទេ ករណីនេះដែរគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់អង្គភាពរាជសីហ៍ឦសានយើងថា ករណីគ្រោះថ្នាក់ចរាចរនេះហាក់មិនទាន់មានពន្លឺវែកមុខរកជនបង្កបាននៅឡើយទេ  ។

        តាមកំណត់ហេតុរបស់នគរបាលចរាចរបានបញ្ជាក់ថាៈ ពេលមេឃកំពុងភ្លៀង បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាក សង្ស័យបេីកវ៉ាជែង ទើបទៅបុកម៉ូតូ TODAY ស្លាកលេខភ្នំពេញ 1GY-6372 កំពុងជិះតាមផ្លូវ ហេីយបេីករត់បាត់​ដោយបន្សល់ទុកកាងនិងបំណែកផ្សេងៗរបស់រថយន្តនៅកន្លែងកេីតហេតុជន ។ រងគ្រោះ ឈ្មោះ ហង្ស សុវណ្ណ ថានន្តរស័ក្ត វរសេនីយ៍ត្រី បំរើការនៅអង្គភាព ទីចាក់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន កងយោពលខេមរៈភូមិន្ទ និងជាជំនួយការផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា ដារ៉ា រដ្ឋលេខាធិការក្រសួងការពារជាតិ ។

         បាទប្រិយ៍មិត្តជាទីមេត្រី ជុំវិញករណីខាងលើនេះដែរ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់អង្គភាពយើងដែរថាៈ តាំងពីថ្ងៃកើតហេតុ រហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅមិនទាន់ចាប់ជនបង្កបាននៅឡើយទេ ។ ក្រោយពីកើតហេតុភ្លាមៗ គ្រួសារជនរងគ្រោះ បានសហការជាមួយ កំលាំងកងរាជអាវុធហត្ថ សុំឆែកកាមរ៉ាសុវត្ថភាពតាមដងផ្លូវដែរតែ មើល មិនច្បាប់ស្លាកលេខ គ្រាន់តែដឹងភិនភាគរបស់រថយន្តតែប៉ុណ្ណោះ  គឺសង្ឃឹមលើ កាមរ៉ា សុវត្ថភាពរបស់ស្ថាននីយ៍ថ្លឹងរថយន្តតែមួយគត់ នៅចំណុចស្តុបចូលរោងចក្រស្របៀថៃហ្គឺ  តែចុងក្រោយខាងស្ថានីយ៍ថ្លឹងរថយន្ត មិនសហការទៅវិញ ម្តងថាកាមរ៉ាខូច ម្តងថាឲ្យសុំទៅក្រសួង តើទង្វើនេះជាទង្វើមន្ត្រីដែលបំរើររាស្រ្ត ពិតប្រាកដដែរឬយ៉ាងណា ? ឫមួយជនបង្កបានត្រូវរូវគ្នាជាមួយខាងស្ថានីយ៍ថ្លឹងរថយន្តបាត់ទៅហើយ ?

        គ្រួសារជនរងគ្រោះបានបញ្ជាក់បន្ថែមទៀតថាៈ ករណីគ្រោះថ្នាក់ចរាចរ របស់លោក ហង្ស សុវណ្ណ ដូចជាមានភាពមិនប្រក្រតីសោះ ព្រោះករណីគ្រោះថ្នាក់ចរាចរនោះក្នុងទិសដៅបញ្ច្រាស់ទិសគ្នា តែជនបង្ករបាន បើករថយន្តមកបុកនៅ ម៉ូតូ ដេលជិះនៅខាងស្តាំដៃទៅវិញ បណ្តាល ឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

         បាទប្រិយ៍មិត្តជាទីមេត្រី ជុំវិញករណីខាងលើនេះដែរ គ្រួសារជនរងគ្រោះ សូមអំពាវនាវដល់សមត្ថកិច្ចជំនាញ ឲ្យដុតដៃដុតជើងតាមរកមុខជនបង្ករមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងព្រោះវាមានរយៈពេលប្រមាណជា៣ខែមកហើយតែមិនទាន់មានពន្លឺសោះ  ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments