ហេតុអ្វីប្រសាសន៍សម្ដេចអធិបតីហ៊ុន ម៉ាណែត គ្មានប្រសិទ្ធភាពសោះចំពោះអធិការស្រុកព្រែកប្រសព្វ ហ្នឹងអធិការស្រុកឆ្លូងបែបនេះទៅវិញ ?
ខេត្តក្រចេះ៖ ពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុកនានាបច្ចុប្បន្នមានការត្រេកអរយ៉ាងខ្លាំង ក្រោយពេលសម្ដេចបបរធិបតី បានដាក់បទបញ្ជាជាថ្មី ជុំវិញការបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យក្នុងប្រទេសកម្ពុជា តែជាក់ស្ដែងប្រសាសន៍សម្ដេចបវរធិបតីហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ចំពោះមន្ត្រីនៅតាមមូលដ្ឋានភូមិឃុំស្រុកខេត្តនានា ។
តាមសម្ដីបុគ្គលម្នាក់ដែលបានទូរសព្ទមកកាន់អង្គភាពយើង តាមរយៈទូរសព្ទលេខ 0717333338 ដោយបានបញ្ជាក់ថា លោកនៅខាងអនឡាញប្រចាំការនៅស្រុកឆ្លូង លោកបានរៀបប្រាប់ថាទីតាំងរបស់លោកមាន 7 ទៅ 8 កន្លែង ដោយឡែកក្នុងស្រុកឆ្លូងទាំងមូលមិនមែនមានតែទីតាំងរបស់លោកប៉ុណ្ណោះទេ គឺមានក្រុមហ៊ុនផ្សេងៗទៀត ។
ជាក់ស្ដែងកាលពីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2024 កន្លងទៅនេះ នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នានានៃខេត្តក្រចេះ គេសង្កេតឃើញនៅតែមានការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុកដដែល ដូចជានៅក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ដោយក្នុងស្រុកឆ្លូង មានបួនទីតាំង ទីតាំងទីមួយនៅចំណុចខាងលិចផ្សារឆ្លូង និងទីតាំងទី 2 នៅទល់មុខវត្តក្បែរគល់ស្ពានឆ្លូង ទីតាំងទី 3 និងទីតាំងទី 4 នៅក្បែរគល់ស្ពានពង្រ ក្នុងភូមិសាស្ត្រភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ។
ដោយឡែកចំពោះស្រុកព្រែកប្រសប់ពេញ ក៏មិនចាញ់ស្រុកឆ្លូងប៉ុន្មានដែរ គឺគេសង្កេតឃើញមានដូចជា មាន់ជល់នៅលើដី អាប៉ោង និងយោគីជាដើម ដោយទីតាំងទី 1 នៅចំណុចខាងជើងផ្សារស្រុកព្រែកប្រសព្វ ភូមិព្រែកប្រសព្វលើ ទីតាំងទី 2 នៅនៅឃុំសោប និងទីតាំងទី 3 នៅចំណុចឃុំចំបក់ ដោយទីតាំងទាំងអស់នោះ ដោយទីតាំងទាំងអស់នោះ កំពុងដំណើរការលេងរាល់ថ្ងៃ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋនិងអ្នកមានល្បែងទាំងនោះបានបញ្ជាក់ប្រាប់មកអង្គភាពយើង ។
បាទប្រិយ៍មិត្តទស្សនិកជន ជាទីមេត្រី តើពិតដែរទេដែលល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតែបន្តបើកលេងយ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកឆ្លូងនិងស្រុកព្រែកប្រសព្វ ? ចុះអស់លោកដែលជាសមត្ថកិច្ច មានតួនាទីស៊ីប្រាក់ខែរដ្ឋ ហេតុអ្វីមិនស្ដាប់ប្រសាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតបែបដូច្នេះទៅវិញ ? ឬទីតាំងទាំងអស់ខាងលើនេះវាសំខាន់ខ្លាំងណាស់សម្រាប់ឆ្នាំងបាយរបស់អស់លោក ? ឬមួយវាជាកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់អស់លោក ?
ជុំវិញករណីបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះដែរ ពលរដ្ឋនិងមហាជន មានការខកចិត្តជាខ្លាំង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចនៅតាមមូលដ្ឋាន ដែលមិនបានយកចិត្តទុកដាក់លើតួនាទី និងភារកិច្ចរបស់ខ្លួន ថែមទាំងមិនស្ដាប់តាមអនុសាសន៍ របស់ប្រមុខថ្នាក់ដឹកនាំថែមទៀត ។ ផ្ទុយទៅវិញ បែរជាឃុបឃិតជាមួយម្ចាស់ទីតាំង នៅតាមមូលដ្ឋានភូមិឃុំស្រុកនានា ក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ដោយបន្តបើកឱ្យលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ នៅតាមមូលដ្ឋានដដែល ។
ទាក់ទងនឹងការបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងចំណុច ស្រុកឆ្លូងខេត្តក្រចេះនេះដែរ លោក ឆុង តូរាន់ អធិការស្រុកឆ្លង បានបញ្ជាក់ប្រាប់មកអង្គភាពរាជសីឦសាន្តយើងថា កន្លងមកលោកបានចុះទៅបង្ក្រាបទីតាំងទាំងអស់នេះអស់ហើយ តែម្ចាស់ទីតាំងនៅតែលួចបើកលេង ។
ដោយឡែកចំពោះលោកមេប៉ុស្តិ៍ឆ្លូឆ្លងវិញ ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក លោកបែរជាមានប្រសាសន៍បែបនេះទៅវិញថា : បើចុះទៅឃើញហើយ ជួបគេទៅ និយាយជាមួយគេទៅ ។ ក្រោយពេលក្រុមអ្នកសារព័ត៌មានបានរាយការណ៍ទៅលោកមេប៉ុស្តិ៍ដែលជាមន្ត្រីជំនាញលោកបែរជានិយាយមកកាន់អ្នកសារព័ត៌មានថាជួបគេទៅនិយាយជាមួយគេទៅអង្គភាពរក្សាព័ត៌មានកាន់តែឆ្ងល់ហើយកាន់តែមិនយល់ថាហេតុអ្វីលោកនាយប៉ុស្តិ៍មានប្រសាសន៍បែបនេះទៅវិញ ?
ងាកមកស្រុកព្រែកប្រសព្វឯនេះវិញ លោក ច័ន្ទ ផល្លា អធិការស្រុកព្រែកប្រសព្វ អង្គភាពរាជសីហ៍ឦសានយើងក៏បានព្យាយាមសុំការបំភ្លឺពីលោកផងដែរ តាមរយៈលេខទូរសព្ទ 0979998118 តែក្រោយពេលអង្គភាពយើងព្យាយាមសុំការបំភ្លឺពីលោក ជុំវិញការបើកលេងល្បែងស៊ីសងក្នុងភូមិសាស្ត្ររបស់លោក លោកបែរជាឆ្លើយតបមកអង្គភាពយើង ដោយគ្មានក្រក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងនាមជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ ដោយនិយាយគ្នាមិនទាន់ចប់ផងក៏បិទទូរសព្ទបាត់ ។ អង្គភាពយើងក៏ព្យាយាមសុំការបំភ្លឺពីលោកម្ដងទៀតប៉ុន្តែទូរសព្ទរបស់លោក ខលចូលច្រើនដងហើយមិនមានអ្នកទទួលទៅវិញ ។
លោក គុណ សោភ័ណ្ឌ ស្នងការរងព្រហ្មទណ្ឌខេត្តក្រចេះ បានបញ្ជាក់បន្ថែមទៀតថា ទាក់ទងទៅនឹងការបើកលេខល្បែងស៊ីសងក្នុងភូមិសាស្ត្រនាទឹកដីខេត្តក្រចេះ គឺលោកស្នងការបានដាក់បទបញ្ជាជាមួយនឹងអធិការតាមមូលដ្ឋានរួចរាល់អស់ហើយ ចំពោះល្បែងតាមប្រព័ន្ធអនឡាញណាដែលមានច្បាប់មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានសិទ្ធិបើកលេងបានដដែល តែដោយឡែកល្បែងស៊ីសងផ្សេងដែលគ្មានច្បាប់ហើយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវគឺត្រូវតែបិទជាដាច់ខាត ។
បាទក៏សូមអរគុណទៅដល់ប្រិយ៍មិត្ត ពុកម៉ែបងប្អូន ដែលតែងតែផ្តល់ព័ត៌មានមកកាន់អង្គភាពយើងដើម្បីធ្វើការផ្សព្វផ្សាយ អោយបានដឹងដល់បងៗដែលជាសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំផងដែរដើម្បីមានវិធានការទាន់ពេល ដែលរក្សាបាននូវ ភូមិ ឃុំ ស្រុក រក្សាបាននូវសុវត្ថភាពល្អ ។