Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិឱព្រះអើយ ១០ លានរៀលក្នុងមួយរថយន្ត ជាថ្នូហ្នឹងការដោះលែងវិញស្ងាត់ៗ អត់មានការពិន័យទេ  ក៏អត់មានវិក័យប័ត្រដែរ នេះប្រហែលជាចូលក្នុងហោប៉ៅឯកជនហើយមើលទៅ  ... ហ៊ឺ ..គួឲ្យអនិច្ចាម្លេះ 

ឱព្រះអើយ ១០ លានរៀលក្នុងមួយរថយន្ត ជាថ្នូហ្នឹងការដោះលែងវិញស្ងាត់ៗ អត់មានការពិន័យទេ  ក៏អត់មានវិក័យប័ត្រដែរ នេះប្រហែលជាចូលក្នុងហោប៉ៅឯកជនហើយមើលទៅ  … ហ៊ឺ ..គួឲ្យអនិច្ចាម្លេះ 

បាទប្រិយ៍មិត្តទស្សនិកជនជាទីមេត្រី ស្ទើតែផ្អើលខេត្តតាកែវហើយ ដែលមន្ត្រីគយសាខាខេត្ត បានយកលុយពីរថយន្តដឹកទំនិញក្នុង១គ្រឿងជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយមិនមានវិក័យប័ត្រ ឬក្រដាសស្នាមបង់ពន្ធចូលរដ្ឋឡើយ នេះបើតាមការអះអាងពីម្ចាស់រថយន្តរកស៊ីដឹកទំនិញឆ្លងដែនពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ។

         ម្ចាស់រថយន្តម្នាក់ដែលដឹកទំនិញគ្រឿងជ័រ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន តាមរថយន្តកូរ៉េ
បានរៀបរាប់ថា៖ នៅអំឡុង ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក មានមន្ត្រីសាខាគយ និងរដ្ឋករ ខេត្តតាកែវ បានចាប់រថយន្តដឹកទំនិញរបស់គាត់ ព្រមទាំងយកលុយពីគាត់បានសម្រេចជាង១០លានរៀល ទើបព្រមដោះលែងវិញដោយគ្មានលិខិតស្នាមអ្វីទាំងអស់ ។ ចំពោះលុយជាង១០លានរៀល ដែលខ្លួនបានប្រគល់ឱ្យទៅមន្ត្រីគយនៅពេលនោះ គឺជាលុយសំរាប់សម្របសម្រួលស្ងាត់ៗរវាងខ្លួន និងមន្ត្រីគយ ពោលគឺពុំមានចេញវិក្កយបត្រ បង់ពន្ធចូលរដ្ឋនោះទេ ។

          គាត់បន្ថែមទៀតថា មិនមែនមានតែរូបគាត់ម្នាក់ប៉ុណ្ណោះទេ ដែលត្រូវមន្ត្រីគយខេត្តតាកែវ ធ្វើបាបចាប់រថយន្តដឹកទំនិញរបស់គាត់ ដើម្បីសម្រួលយកលុយនោះ ពោលគឺ ស្ទឺតែគ្រប់អាជីវករ ក៏ដូចជាម្ចាស់រថយន្តដ៏ទៃទៀតដែរ គឺមានវាសនាមិនខុសពីគាត់នោះទេ គឺត្រូវបានមន្ត្រីគយខេត្តតាកែវ ចាប់រថយន្តដឹកទំនិញជាបន្តបន្ទាប់ ក្រោមហេតុផលថាពួកគាត់បង់ពន្ធមិនគ្រប់   សកម្មភាពដដែលៗពីការសម្រួល យកលុយជាហូរហែ ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយពុំមានការផាកពិន័យចូលរដ្ឋ បែបនេះ គឺមានជាយូរ ខែ ឆ្នាំកន្លងមកហើយ អាចនិយាយបានថាជាប្រពៃណីមួយទៅហើយខេត្តតាកែវ ..។

            ដោយឡែកកាលពីយប់ទី ២៤ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ មន្ត្រីគយសាខា និងរដ្ឋករ ខេត្តតាកែវ ក៏បានចាប់រថយន្តដឹកទំនិញគ្រឿងជ័រ ចំនួន២គ្រឿងទៀតផងដែរ  ។  ប៉ុន្តែលើកនេះ មន្ត្រីគយ បានប្ដូរគោលការថ្ម៏ ពីការចាប់សម្រួលយកលុយស្ងាត់ៗ មកជាការផាកពិន័យចូលរដ្ឋវិញ  ដោយរថយន្ត១គ្រឿង មន្ត្រីគយ ទារផាកពិន័យចំនួន១០.២០០$(មួយម៉ឺនពីររយដុល្លារ) និងរថយន្ត១គ្រឿងទៀត គយទារផាកពិន័យ ដល់ទៅ ៩.០០០$(ប្រាំបួនពាន់ដុល្លារ) ឯណោះ  ។

           បើតាមការលើកឡើងពីអាជីវករ ទោះបីជាពួកគាត់ បង់ពន្ធនាំចូលនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រួចហើយក្ដី ។ ក៏រាល់ការដឹកជញ្ជូនទំនិញរបស់ពួកគាត់ ត្រូវបង់លុយថ្លៃបាយទឹកឱ្យមន្ត្រីគយ នៅតាមដងផ្លូវទាំងនោះជាបន្តបន្ទាប់ដែរ ដោយក្នុង១កន្លែងៗ អស់ចាប់ពី៥០.០០០រៀល ទៅ១០០.០០០រៀលជាកំហិត។ លើសពីនេះទៀត ពួកគាត់ក៏ប្រឈម នឹងការចាប់សម្រួល យកលុយជាង១០លានរៀល សម្រាប់រថយន្ត១គ្រឿងៗថែមទៀតដែរ ។  កត្តាទាំងនេះហើយ ដែលបណ្ដាលឱ្យពួកគាត់ ជួបការលំបាកកាន់តែខ្លាំង រហូតរកប្រាក់ចំណេញលែងបាន ហើយប្រឈមនិងការខាតបង់ឡុងចុងក្ស័យធន់ជាដើម  ។ ល ។

          បាទប្រិយ៍មិត្តជាទីមេត្រីនេះគ្រាន់តែជាប្រភពនៃការអះអាង របស់បងប្អូនអាជីវករតែប៉ុណ្ណោះ អង្គភាពរាជសីហ៍ឦសានយើង ក៏មិនហ៊ានធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យថា ករណីខាងលើនេះជាការពិតដែរឬយ៉ាងណានោះទេ…។

            ជុំវិញការរៈគន់ និងប្រភពខាងលើនេះដែរ នៅព្រឹកទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបងប្អូនអ្នកសារព័ត៌មានយើងក៏បានព្យាយាមសុំការបំភ្លឺពីពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវដែរ  ប៉ុន្តែលោកពុំបកស្រាយឡើយ ដោយបញ្ជាក់យ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទទៅ  ។

         គួរំលឹកដែរថា៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ក៏មានក្រុមអាជីវកររាប់រយនាក់ បានប្រមូលផ្ដុំធ្វើការតវ៉ានៅមុខស្នាក់ការគយចល័ត និងស្នាក់ការគយសាខា និងរដ្ឋាករខេត្តតាកែវ ដែលស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ម្តងរួចមកហើយ ។ ក្នុងពេលនោះ អាជីវករ ទាមទារ៣ចំណុច៖

1- ទី ១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចកាលកន្លងមក ។

– ទី ២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ..។

និងទី៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ “អីវ៉ាន់ចាប់ហួយ” ឱ្យគេ  ។

យ៉ាងណាក៏ដោយ អាជីវករសូមស្នើដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវចំពោះករណីខាងលើផងទាន! ។ ដើម្បីជៀសវាងកុំឱ្យមហាជន ចោទប្រកាន់ថា ករណីចាប់រថយន្តដឹកទំនិញ សម្រួលយកលុយស្ងាត់ៗ ដោយមិនផាកពិន័យចូលរដ្ឋ ជាសិល្បៈច្រវ៉ាចិញ្ចឹមឆ្ដោ ៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments