Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិល្បែង ល្បែង ល្បែង ងាកទៅនេះក៏ល្បែង ងាកទៅនោះក៏ល្បែង ល្បែង .ៗ រីកគ្រប់កន្លែង ក្នុងខេត្តកណ្តាល .....

ល្បែង ល្បែង ល្បែង ងាកទៅនេះក៏ល្បែង ងាកទៅនោះក៏ល្បែង ល្បែង .ៗ រីកគ្រប់កន្លែង ក្នុងខេត្តកណ្តាល …..

បាទប្រិយ៍មិត្តទស្សនិកជនជាទីមេត្រី ថាកាស៊ីណូទៅវាជាជង្រុកល្បែងទៅហើយ ចុះតាមភូមិ ឃុំ ស្រុក នៃខេត្តកណ្តាលឯនេះវិញ ក៏មិនធម្មតាដែរ តោះទៅតាមដានទាំងអស់គ្នា …….!

          ខេត្តកណ្តាល៖  បញ្ហាល្បែងស៊ីសងនៅក្នុងខេត្តកណ្តាល ចាប់ពីមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង ហាក់បានពង្រាយស្ទើរដល់កាំជណ្តើរ ឬមាត់ទ្វារផ្ទះ របស់ពលរដ្ឋទៅហើយ ទាំងប្រភេទ ល្បែងឡូតូអេឡិចត្រូនិច្ច ៥លេខតូចធំ ក្រហម ខៀវ   ប្រភេទល្បែងមាន់ជល់ អនឡាញតាមទូរទស្សន៍    ប្រភេទល្បែងឆ្នោត៩៩លេខ ក្នុង៤នាទីចេញម្តង  ជាពិសេសឆ្នោតយួន និងប្រភេទល្បែងស៊ីសង បែបស្លុតម៉ាស៊ីនស្របតាមសម័យឌីជីថលទំនើបជាច្រើនប្រភេទទៀត កំពុងជ្រៀតចូលតាមទីប្រជុំជន មិនថាទីជនបទ ឬទីក្រុងនោះទេ នេះបើតាមការបញ្ជេញមតិពីពលរដ្ឋ ក្នុងប្រព័ន្ធផ្សព្វផ្សាយកន្លងមក ។

          បាទប្រិយ៍មិត្ត ចុះមន្ត្រីៗដែលមានតួនាទី នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង ខេត្ត ពិសេស កំលាំងនគបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញ បានដឹងដែរ ឬធ្វើមិនដឹង ? ពិតជាមិនខុសសោះឡើយដូចប្រសាសន៍សម្តេចពុកបានលើកឡើងកន្លងមកថា ទីតាំងទាំងអស់នោះគឺពិតជាកន្លែង ទទួលប្រយោជន៍របស់អស់លោក មិនមែនអស់លោកដែលជាសមត្ថកិច្ចនៅតាមមូលដ្ឋានមិនដឹងនោះទេ ។

          ប្រភពពីមជ្ឈដ្ឋានទូទៅបានលើកឡើងថា ៖ ទោះបីជាមានពលរដ្ឋ call ប្តឹងទៅសមត្ថកិច្ច ឬអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត យ៉ាងណា ក៏មិនមានការចុះទប់ស្កាត់ ឬបង្ក្រាបដែរ ព្រោះគ្រប់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងអស់គឺមាន ខ្សែ មានវល្ល៍ នៅពីក្រោយនៃការបើកឲ្យលេង ។ ម្បាងវិញទៀត វាក៏ជាឆ្នាំងបាយរបស់មន្ត្រីទាំងអស់ នោះផងដែរ គឺមិនខុសពីប្រសាសន៍សម្តេចពុកធ្លាប់លើកកន្លមមកនោះទេ  ។

ជាក់ស្តែងគេសង្កេតឃើញទីតាំងខ្លះៗដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងជាដើម  ទីតាំងទាំងនោះមានដូចជា ៖ ភូមិបារគូ  ភូមិអូរអណ្តូង ឃុំបារគូ  ស្រុកកណ្តាលស្ទឹង ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកស្រុកកណ្តាលស្ទឹង ភូមិអន្លង់រមៀតខាងត្បូង  ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង  ជាដើម ។ ល ។ ភូមិសាស្រ្តទាំងនេះគឺគ្រាន់តែមួយចំណែកតូចតែប៉ុណ្ណោះក្នុងស្រុកកណ្តលស្ទឹងនៃខេត្តកណ្តាល
ហេតុអ្វីសម្ថកិច្ចធ្វើមិនដឹងមើលមិនឃើញទៅវិញ ? ទីតាំងខ្លះនៅមិនឆ្ងាយរបងសាលាស្រុកផង ហើយទីតាំងខ្លះទៀតនៅក្នុងផ្ទះមន្រ្តីរាជការនៃស្រុកកណ្តាលស្ទឹងតែម្តងហើយ  បើតែយ៉ាងនេះរកកំណើនសេដ្ឋកិច្ចមកពីណា… ?

           ដោយឡែកងាកមកបញ្ហាល្បែងស៊ីសងចាក់ភ្នាល់នៅតាមតំបន់ព្រំដែន នៃក្រុងសំពៅពូនឯនេះវិញ ក្លឹបល្បែងស៊ីសងបានរីករាលដាលដូចផ្សិត ថែមទាំងបានបង្ករលក្ខណៈយ៉ាងធូររលុង ដោយអនុញ្ញាតអោយពលរដ្ឋខ្មែរយើងចូលលេងយ៉ាងពេញសិទ្ធដោយគ្មានវិធានការទប់ស្កាត់អ្វីបន្តិចសោះ ! ទង្វើរនេះបានផ្ទុយទៅនិងអាជ្ញាប័ណ្ណច្បាប់ល្បែងពានិជ្ជកម្ម ដែលមានចែងក្នុង មាត្រា ៦៨ ស្តីពីការរិតត្បិតការលេងល្បែង ដោយហាមដាច់ខាតមិនឲ្យ ពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកំលាំងប្រដាប់អវុធ អ្នករាជការសាធារណៈ  ដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក. ) បានអនុញ្ញាត ។

         ចុះចំពោះ សង្វៀន Galaxy Mega 168 និង សង្វៀន Grand Dragron Resort ដែលបានអនុវត្តផ្ទុយពីច្បាប់ របស់ ( គ.ល.ក ) ដោយអនុញ្ញាតិឲ្យជនជានខ្មែរចូលលេងពេញៗរាល់ថ្ងៃនោះ ហេតុអ្វីគ្មានអ្នកទប់ស្កាត់ និងចុះបង្រ្កាបបែបនេះទៅវិញ ? ចុះចំពោះម្ចាស់អាជ្ញាបណ្ណកាស៊ីណូដែលបានអនុវត្តខុខុសលក្ខ័ណរបស់ ( គ.ល.ក ) ហេតុអ្វីច្បាប់មិនមានវិធានការ …. ?

         ម្យ៉ាងបច្ចុប្បន្នអំពើរអបាយមុខ ល្បែងស៊ីសងនៅក្នុងក្រុងសំពៅពួន ខេត្តកណ្តាល ព្រំដែនកម្ពុជា វៀតណាម បើអាជ្ញាធរមានសមត្ថកិច្ចដូចជាមេប៉ុស្តិ៍ ដូចជាអធិការ ដូចជាស្នងការ ដូចជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាលជាដើម   បើមិនផ្តោតការយកចិត្តទុកដាក់ទេ កូនចៅខ្មែរដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយក្លាយទៅជាយ៉ាងណា..?  ចុះគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង ៩ ចំណុចវិញ អ្នកណាទទួលខុសត្រូវ ?

         ជុំវិញបញ្ហានេះមតិមជ្ឈដ្ឋានទូទៅនៅតាមតុកាហ្វេ ដែលតែងតែលើកឡើងថា៖ មួយរយៈនេះបន្ទាប់ពីរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្រមុខដឹកនាំជាតិកំពុងមានការមមាញឹកចេញក្រៅប្រទេសក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបរទេសស្ទើរគ្រប់បណ្តាប្រទេសនោះ មន្ត្រីៗថ្នាក់ក្រោមជាតិមួយចំនួនតូចហាក់មានឱកាស ជិៈសេះមើលផ្កាយ អរសប្បាយបង្កើតបទល្មើសល្បែងស៊ីសងគ្រប់ទំរង់ ជាថ្នូរនិងការទទួលបានមកវិញនូវលាភសការៈដោយមិនខ្វល់អំពីបញ្ហាផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួននៅក្នុងសង្គមឡើយ ទោះបីមានការថ្មេះតេះដៀលពីមហាជនក៏ដោយចុះ ។

        បាទប្រិយ៍មិត្តទស្សនិកជនជាទីមេត្រី មួយរយៈចុងក្រោយនេះ បន្ទាប់ពីបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយពីល្បែងស៊ីសង ក្នុងទឹកដីនាខេត្តកណ្តាលនោះ ឃើញថាស្នងការដ្ឋាននៃខេត្តកណ្តាលហាក់មានការប្រតិកម្មទៅលើក្រុមអ្នកសារព័ត៌មានទាំងនោះ ដោយបានស្នើរឲ្យក្រសួងព័ត៌មាន មានចំណាត់ការទៅលើក្រុមសារព័ត៌មានទាំងនោះទៅវិញ ដោយបានបដិសេដថា មិនមែនជាការពិត ព្រមទាំងលាបព័ណទៅដល់ក្រុមព័ត៌មានទាំងនោះថាបំពុលសង្គមទៀត ។ 

        ក្រោយស្នងការដ្ឋានខេត្តកណ្តាលប្រកាសរកមុខអ្នកសារព័ត៌មានដែលបានចុះផ្សាយការងាអសកម្ម ភាពមិនប្រក្រតីក្នុងមូលដ្ឋានរបស់អស់លោករួចមក ពលរដ្ឋ ក៏ដូចជាមហាជនទូទៅ បានរិះគន់ និងសម្តែងការខកចិត្តយ៉ាង ខ្លាំង ចុះពោះទង្វើ និងការបដិសេដរបស់ស្នងការដ្ឋានខេត្តកណ្តាល ទាំងដែលល្បែងរីកគ្រប់កន្លែង កន្លែងណាក៏ល្បែង…ៗ ស្នងការដ្ឋានមិនត្រឹមតែមិនបានទប់ស្កាត់ហើយ ថែមទាំងបានលាបព័ណដល់អ្នកសារព័ត៌មានណាដែលហានចុះផ្សាយរឿងពិតទៅវិញ ។

         ជុំវិញការបដិសេដរបស់ស្នងការដ្ឋាននគបាលខេត្តកណ្តលកន្លងមកនេះមហាជន ក៏ដូចជាមជ្ឃដ្ឋានទូទៅនៅតាមតុការហ្វេជាដើមបានលើកឡើងថាៈ គួរឲ្យស្តាយដល់ទឹកចិត្តថ្នាក់ដឹកនាំខ្លាំងណាស់ ដែលខំលះបង់ទាំងកំលាំងកាយនិងកំលាំងចិត្ត ផ្តល់ទុំនុកចិត្តដល់មន្ត្រីនៅតាមមូលដ្ឋាន ឲ្យបំពេញតួនាទីភារៈកិច្ច និងការងារបំរើផលប្រយោជន៍ជូនជាតិ និងបំរើពលរដ្ឋ តែផ្ទុយស្រឡះពីការរំពឹងទុករបស់ថ្នាក់ដឹកនាំ ដែលខំជឿជាក់ ។

         មជ្ឍដ្ឋានទូទៅបានលើកឡើងបន្ថែមទៀថាៈ មន្ត្រីដែលមានតួនាទីស៊ីប្រាក់ខែរដ្ឋ នៅតាមមូលដ្ឋានគួណាស់តែខ្មាស់ អ្នកសាព័ត៌មានដែលគ្មានប្រាក់ខែ តែបានចំណាយពេលចំណាយកំលាំង ចំណាយទាំងថវិការផ្ទាល់ខ្លួនចុះយកព័ត៌មាន ដើម្បីផ្សាយជូនជាដំណឹង ដល់ថ្នាក់ដឹកនាំបានជ្រាបពីទុកលំបាក ការខ្វល់ខ្វាយរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម ។

       បាទប្រិយ៍មិត្តជាទីមេត្រី ទស្សនិកជនដែលតែងតែតាមដានរាល់ការផ្សាយរបស់អង្គភាពរាជសីហ៍ឦសានរបស់យើង  រាល់ការចុះផ្សាយរបស់អង្គភាពយើង គឺមិនមានចេតនាបង្កាច់បង្ខូចដល់កិតិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលណា ឬអង្គភាពណាមួឡើយឡើយ ការចុះផ្សាយរបស់អង្គភាពយើងគ្រាន់តែ ចង់ឲ្យថ្នាក់ដឹកនាំបានដឹងពីភាពអសកម្មនៅតាមមូលដ្ឋាន ដែលមន្ត្រីគ្រាប់ល្ពៅស្ងោមួយចំនួន ព្យាយាមធ្វើរបាយការណ៍ ភូតកុហក ថ្នាក់ដឹកនាំងកន្លងមកតែប៉ុណ្ណោះ ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments