ការនិយមបក្សពួក បងប្អូនកូនក្មួយវាជារឿងធម្មតាទៅហើយសំរាប់សង្គមបច្ចុប្បន្ន មិនថាអង្គភាពណា មន្ទីរណា ឬក្រុមហ៊ុនណានោះទេ វាសុទ្ធសឹងជាប្រពៃណីទៅហើយ នេះបើតាមការលើកឡើងពីមជ្ឈដ្ឋានទូទៅ ក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាប្រជាពលរដ្ឋផងដែរ ។
បាទប្រិយ៍មិត្តជាទីមេត្រី តើវាពិតមែនដែរទេ ចំពោះការនិយមបក្សពួក បងប្អូនកូនក្មួយ ដែលមជ្ឈដ្ឋានទូទៅបានលើកឡើងខាងលើនេះ ?
យ៉ាងណាមិញចុះចំពោះការដាក់ដេញថ្លៃភាភាស៊ីបេនឡានក្រុង នៅខេត្ត ស្ទឹងត្រែងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ តើមានមូលហេតុ ទៅទើបចំនួនពាណិជ្ជករ ទិញពាក្យតំកល់លុយ ចូលដេញថ្លៃមានចំនួន ៥ នាក់ តែក្នុងសាលប្រជុំប្រកាសថាមានតែចំនួន ៤ នាក់ទៅវិញ ? ឬកត្តាខាងលើនេះ មកពីការនិយមបក្សពួកដែរទៅ … ? ។
ដូចប្រិយ៍មិត្តបានជ្រាបរួចមកហើយ ករណីដាក់ដេញថ្លៃភាស៊ីបេនឡាន និង កំពង់ចម្លងទូកដរ កាលពីពេលថ្មីៗកន្លងទៅនេះក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ខេត្តស្ទឹងត្រែង វាបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ពីពលដ្ឋ និងមន្ត្រីរាជការផងដែរ ។
ថ្មីៗនេះលោក ជា គួង ដែលជាពាណិជ្ជករម្នាក់ បានត្អូញត្អែមកកាន់អង្គភាពរាជសហ៍ឦសានរបស់យើងថាៈ ការពិតនៅតែមិនទាន់រកឃើញនៅឡើយទេ ទោះបីជាភាពចំរ៉ូងចំរាស់នៃការដាក់ដេញថ្លៃបានកន្លងទៅជាង ២ សប្តាហ៍ទៅហើយក្តី ។
លោកបានបន្ថែមទៀតថាៈ លោកមិនអាចទទួលយកបានទេចំពោះការដាក់ ដេញថ្លៃភាស៊ីបេនឡានក្រុងកាលពីថ្ងៃនោះ គ្រាន់តែទិញពាក្យចូលដេញថ្លៃព្រោះតម្លៃរហូតដល់ទៅ ៤០ ម៉ឺនរៀល តែមិនមានវិក័យបត្រអ្វីនោះទ លោកក៏បានបំពេញគ្រប់លក្ខ័ណរួចរាល់ហើយ ទាំងទិញពាក្យចូលដេញថ្លៃ ទាំងតំកល់ប្រាក់ គឺគោរពតាម លក្ខ័ណរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុទាំងអស់ តែចុងក្រោយនៅតែ គេមិនអនុញ្ញាត ឲ្យមានឈ្មោះដេញថ្លៃដដែល ។ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ នេះក៏ឃើញមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ បានជូនដំណឹងឲ្យទៅដកប្រាក់ដែលបានដំកល់នោះដែរ ។ លោក ជា គង់ នៅតែអំពាវនាវ ឲ្យមានការដាក់ដេញថ្លៃភាស៊ីបេនឡានក្រុងខេត្តស្ទឹងត្រែងឡើងវិញម្តងទៀត ព្រោះក្នុងនាមលោកជាពាណិជ្ជករតូចតាចមួយរូប គ្មានទេបក្សពួក គ្មានទេខ្សែរដូចគេ កន្លងមកច្រើនតែគេធ្វើបាប ដូចជាករណីនៅខេត្តរតនគិរីជាដើម្បី ករណីរថយន្តដឹកសំរាម ដែលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ខេត្តរតនគិរីបានយករថយន្តរបស់លោកទៅរក្សាទុកអោយខូចអស់ ទាំងដែលខេត្តរតនគិរីកំពុងត្រូវការខ្លាំង នៅរថយន្តដឹងសំរាម ។ លោកក៏បានអំពាវនាវដល់សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជួលរកយុត្តិធម៌ដល់រូបលោកដែលជាពាណិជ្ជករកំពង់ទទួលរងនូវភាពអយុត្តិធម៌ ។ សំលេង ……
ទាក់ទងនិងការដាក់ដេញថ្លៃភាស៊ីបេនឡានក្រុងក្នុងសាលប្រជុំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ កាលពីថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២៣ កន្លងទៅនោះ មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុម្នាក់ សុំមិនបញ្ចេញឈ្មោះ បានរិះគន់ថាៈ ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានគ្រប់រូបគួតែច្បាប់មកវិនិច្ឆ័យ កុំព្រោះតែភាពលោភលន់ការចង់បានហួសប្រម៉ាណ ធ្វើឲ្យបាត់បង់សតិសម្បជញ្ញៈ អញ្ចឹងហើយអ្នកដឹកនាំគេឲ្យមានព្រព្រហ្មវិហ៊ាធម៌ដើម្បីឲ្យអ្នកក្រមានក្តីសុខ ក្តីចំរើន មិនមែនយកអំណាចខ្លួនឯងហ្នឹងមកគៀបសង្កត់ទេ ។ ប្រទេសជាតិយើងបើថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន អ្នកគ្រប់គ្រងសុទ្ធធ្វើតែបែបនេះរឿងអីមិនវិនាស ទាំងគេទាំងយើង កូនគេកូនយើង ឪគេឪយើង ខ្លួនគេខ្លួនយើង ប្រៀបធៀបគ្នាមើលតើឈឺចាបើបែបណា? ។
លោកបន្ថែមថាៈ ចំពោះចំណូលដែលដេញថ្លៃនេះ គឺចំណូលចូលខេត្តទេ គ្រាន់តែយកមន្ទីរ ធ្វើជាកន្លែងដាកដេញថ្លៃតែប៉ុណ្ណោះ ។ ចំពោះរឿងដេញថ្លៃនេះទៀតសោធ ហេតុធ្វើមិនឲ្យចូលដេញថ្លៃ ព្រោះច្បាប់មិនបានចែងទេ ណាមួយគាត់ក៏គ្មានពិរទ្ធដែរ តួនាទីមន្ទីរឲ្យតែបុគ្គលណាបំពេញតួនាទី បំពេញគ្រប់លក្ខន្តិកៈ គឺអនុញ្ញាតិឲ្យចូលដេញថ្លៃហើយ ។
ជុំវិញការលើកឡើងខាងលើនេះ ដូចជាករណីការលក់ពាក្យចូលដេញថ្លៃ ដែលមានតម្លៃរហូតដល់ទៅ ៤០ ម៉ឺនរៀននេះដែរ អង្គភាពយើងមិនអាចសុំការ បំភ្លឺពីលោក ទិត្យ សីហា ដេលជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុបានទេ ប្រោះទូរស័ព្ទរបស់លោក Call ចូលមិនមានអ្នកទទួល ។
បាទប្រិយ៍មិត្តជាទីមេត្រី តើលុយ ៤០ ម៉ឺនរៀល ដែលជាថ្លៃទិញពាក្យ ចូលដេញថ្លៃខាងលើនេះ វាជាចំណូលចូលរដ្ឋ ឬចំណូលចូលក្នុងហោប៉ៅបុគ្គលទៅ ? ដូច្នេះមានតែចាំតាមដានមើលបន្តទៀតែប៉ុណ្ណោះ ។