Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិម្ចាស់ទីតាំងចាស់មិនទាន់មានវិធានការផង បែជាបើកអោយមានទីតាំងថ្មីមួយទៀតទៅវិញពិតជាមហាអស្ចាមែនហើយខេត្តកណ្តលខ្ញុំអើយ .... !ដូចពាក្យចាស់និយាយថា អាក្រៀមមិនទាន់អស់ អាស្រស់មកថែមទៀត

ម្ចាស់ទីតាំងចាស់មិនទាន់មានវិធានការផង បែជាបើកអោយមានទីតាំងថ្មីមួយទៀតទៅវិញពិតជាមហាអស្ចាមែនហើយខេត្តកណ្តលខ្ញុំអើយ …. !ដូចពាក្យចាស់និយាយថា អាក្រៀមមិនទាន់អស់ អាស្រស់មកថែមទៀត

ខេត្តកណ្តាល៖ ពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មានហួសចិត្តយ៉ាងខ្លាំងចំពោះលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក្រោយពីអង្គភាពសារព័ត៌មានផ្សេងៗបាបានចុះផ្សាយពីបញ្ហាល្បែងរីកគ្រប់កន្លែងតាមភូមិ ឃុំ ស្រុក និងការបើកឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទពេញៗរាល់ថ្ងៃ ក្នុងសង្វៀន Galaxy Mega 168 នឹងកាស៊ីណូផ្សេងៗទៀតដែលស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសំពៅពូន ក្រោមដែដែនសមត្ថកិច្ចរបស់ខ្លួន ។

           លោកស្នងការមិនត្រឹមតែមិនបានត្រួតពិនិត្យអោយបានច្បាស់លាស់ដើម្បីទប់ស្កាត់ និងបង្ក្រាបនោះទេ តែបែរជាចេញលិខិតព្រមាន ចាត់ការតាមផ្លូវច្បាប់ចំពោះអង្គភាពសារព័ត៌មានណាដែលហ៊ាននិយាយការពិតទៅវិញ ។

            ជាក់ស្តែងដូចជាការ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ អង្គភាពរាជសីហ៍ឦសានយើងក៏ទទួលរងនៅការព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ម្តងដែដែរ ហើយថ្មីៗនេះទៀតស្រាប់តែមានអង្គភាព ជីវិត និងកីឡា ក៍មានការព្រមានចាត់វិធានការពីលោកស្នងការនគរបាលខេត្តកណ្តាលមួយទៀតដែរ ដោយគ្រាន់តែផ្សាយរឿងល្បែងស៊ីសងសោះ ។

             ជុំវិញការព្រមានចាត់វិធានការរបស់លោកស្នងការ ខេត្តកណ្តាលខាងលើនេះ ជីវិត និងកីឡាបានប្រាប់មករាជសីហ៍ឦសានយើងថា ៖ លោកពិតជាមានការភិតភ័យខ្លាចជាពន់ពេកណាស់ក្រោយពេលទទួលបានដំណឹងថា លោកស្នងការខេត្តកណ្តាល នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះការចុះផ្សាយរបស់ អង្គភាព ជីវិត និងកីឡាដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមចំណងជើងថា « វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន… ? »  ដោយលើកឡើងថាបានយករូបចាស់មកប្រើប្រាស់ ។

            ជីវិត និងកីឡាបានបន្ថែក្រុមទៀតថា៖ ក្រុមការងារព័ត៌មានរបស់លោកសូមលំអោនកាយគោរពជម្រាបទៅលោកស្នងការខេត្តកណ្ដាលឲ្យបានជ្រាបថា អង្គភាពរបស់លោកគឺជាអង្គភាពព័ត៌មានអាជីពដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន តែងតែអនុវត្តន៍តាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល គោរពតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

             បាទប្រិយមិត្តជាទីមេត្រី ទស្សនិកជនដែលតែងតាមដានរាល់ការផ្សាយរបស់អង្កភាពយើង រាល់ការចុះផ្សាយទាំងឡាយណាទោះបីអង្គភាពយើងគ្មានប្រាក់ខែពីរដ្ឋដូចអស់លោក ប៉ុន្តែពួកយើងខ្ញុំបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ពេលវេលា និង ធនធានផ្ទាល់ខ្លួនជាច្រើន ចុះដល់មូលដ្ឋានព្យាយាមផ្តិតយករូបភាពដែលថ្មីៗ និង ពិតៗដើម្បីបង្ហាញជូនសាធារណៈជនបានជ្រាប ពោលគឺមិនព្យាយាមប្រឌិតរឿង កែកាឡៃព័ត៌មានដើម្បីបន្លំភ្នែកដណ្ដើមយកប្រជាប្រិយ៍ភាពពីមហាជនដូចក្រុមជនខិលខូចមួយចំនួនដែលចេះលត់ក្រាប ចេះសរសើរលើកជើង និងចេះបិទបាំងអំពើអាក្រក់ ឬអំពើរល្មើសច្បាប់របស់ខ្លួន ព្រមទាំងព្យាយាមលាបព៌ណទម្លាក់កំហុសឲ្យអ្នកដទៃនោះឡើយ ។ ដូច្នេះរាល់ព័ត៌មានដែលអង្គភាពយើងបានចុះផ្សាយនោះ គឺគ្រាន់តែមានចេតនាចង់ឲ្យអស់លោកជាសមត្ថកិច្ចមានតួនាទីស៊ីប្រាក់ខែរដ្ឋបានជ្រាបនិងចុះទប់ស្កាត់ឬបង្ក្រាបតាមវិជ្ជាជីវៈ ដើម្បីប្រយោជន៍សាធារណៈតែប៉ុណ្ណោះ ។

           តើរាល់ការចុះផ្សាយដូចជាជូនដំណឹង ឬដាស់តឿនដល់មន្ត្រីដែលស៊ីប្រាក់ខែរដ្ឋឲ្យភ្ញាក់ពីដំណេកសោះ ហេតុអីត្រូវទទួលរងនូវការចាត់វិធានការណ៍ទៅវិញ ? ។ តើកាស៊ីណូ Galaxy Mega ១៦៨ ដែលមានជនជាតិខ្មែរចូលលេងពេញៗរាល់ថ្ងៃនេះ ដែលមានជនជាតិខ្មែរពពាក់ពពូនគ្នាសឹងតែ១០០ភាគរយ ដែលពលរដ្ឋខ្មែរបានឃើញផ្ទាល់ភ្នែក ថែមទាំងបានផ្តល់ព័ត៌មានដើម្បីចុះផ្សាយនោះ ហេតុអីលោកស្នងការនៅតែព្យាយាមបដិសេធ លាក់បាំងមហាជនថា ជារូបភាពចាស់បែបនេះ ? ការនិយាយតាមការមើលឃើញ និងតាមទិដ្ឋភាពជាក់ស្តែងដែលមិនបានសរសើរលើកជើង ត្រូវតែមានកំហុស ឬត្រូវតែទទួលការពិន័យ និង ទទួលរងនូវការចាត់វិធានការណ៍តាមផ្លូវច្បាប់ឬ ? ។

         ដើម្បីបញ្ជាក់ពីភាពថាច្បាស់លាស់ និងដើម្បីឲ្យអស់មន្ទិលនោះ  ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ភ្នាក់ងាររបស់អង្គភាពរបស់យើង ក៏បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីឲ្យដឹងកាន់តែច្បាស់ថាៈ តើដូចការលើកឡើងរបស់ពរដ្ឋដែរឬយ៉ាងណានោះ អង្គភាពសារព័ត៌មានយើងសូមគោរពអញ្ជើញលោកឧត្តមសេនីយទោ ឈឿន សុចិត្ត បើកចក្ខុមើលវីដេអូក្នុងព័ត៌មាននេះ តើពិតដូចការចុះផ្សាយរបស់អង្គភាពយើងកន្លងមកដែរទេទានប្រុស … ?

         បាទប្រិយ៍មិត្តយើង ក្រោយពីអង្គភាពយើងបាន ចុះផ្សាយជុំវិញការបើកឲ្យជនជាតិខ្មែរលេចូលលេងល្បែងស៊ីសងក្នុង សង្វៀន Galaxy Mega 168 រួចមកនោះ អង្គភាពយើងនឹកស្មានថា លោកស្នងការធ្វើការបង្ក្រាប និងទប់ស្កាត់អស់ហើយ  ប៉ុន្តែផ្ទុយទៅវិញអង្គភាពយើងមានការខកចិត្តជាខ្លាំង ព្រោះពេលទៅដល់ឃើញគេបើកឲ្យជនជាតិខ្មែរចូលលេងពេញៗដដែល ផ្ទុយទៅវិញបែជាបើកអោយសម្ភោធ សង្វៀនថ្មីថ្មីមួយកន្លែងបន្ថែមទៀតទៅវិញ ក្នុងនោះដែរក៏មានការផ្សាយបន្តផ្ទាល់  តាមរយៈ Account Facebook ឈ្មោះ Dorn King ថែមទៀតផង  ។

          ដូច្នេះសូមគោរពអញ្ជើញលោកស្នងការដ៏ខ្ពង់ខ្ពស់មេត្តាតាមដានទស្សនាវីដេអូក្នុងការឡាយចេញពីកាស៊ីណូដែលទើបនឹងបើកថ្មីនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានថាៈឈ្មោះ Grand Dragon ដូចតទៅ  ។
          បាទប្រិយ៍មិត្តសូមចូលរួមទស្សនាតាមដានស្តាប់ ទៅមើល ទាំងសំលេង អធិប្បាយ និងសំលេងហ៊ោគញ្រៀវអើងកងនេះ តើជាជនជាតិខ្មែរ ឬបរទេទៅ ?

         ជាមួយគ្នានេះដែរអង្គភាពយើងក៏សូមលោកស្នងការមេត្តាបញ្ជាក់ប្រាប់អង្គភាពយើងវិញផងថា អ្នកអត្ថាធិប្បាយក្នុងវីដេអូនេះតើគេនិយាយជាភាសារបទេសឬភាសារខ្មែរ ឯអ្នកកាន់មាន់វិញជាជនបរទេសទាំងអស់ឬ មានជនជាតិផ្សេង  ? តើកម្លាំងរបស់លោកបានចុះដល់ទីតាំងដូចអ្នកសារព័ត៌មានដែរឬទេ ?
ក្រោយពីបានវិភាគ និងពិចារណាគ្រប់ជ្រុងជ្រោយរួចមកអង្គភាពយើងហាក់ដូចជាមិនយល់ទាល់តែសោះ តើហតុអ្វីទៅទើបលោក ស្នងការបដិសេធថាការចុះផ្សាយរបស់អង្គភាពរាជសីហ៍ឦសានយើង និង អង្គភាពព័ត៌មានផ្សេងៗទៀតថាផ្សាយបំពុលសង្គមទៅវិញ ។

        តើការចុះផ្សាយដើម្បីផលប្រយោជន៍សង្គម ប្រយោជន៍សាធារណៈ មានកំហុសដែរមែនទេ ?
         បន្ថែមពីលើនេះអង្គភាពយើង និងប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅនឹងចាំរាយការណ៍ជូនលោកស្នងការជាបន្តបន្ទាប់ រាល់ការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលរដ្ឋានរបស់លោក ដោយសង្ឃឹមថា លោកស្នងការនឹងខិតខំវែករកមុខមេបនល្បែង និងម្ចាស់ទីតាំង ហើយបិទឲ្យអស់ ដូចដែលលោកប្រកាសឲ្យក្រសួងមាន វែករកមុខម្ចាស់គេហទំព័រដែលបានចុះផ្សាយពីស្បែងស៊ីសងក្នុងភូមិសាស្រ្តនៅតាមមូលដ្ឋានរបស់លោក និងបានស្នើសុំឲ្យក្រសួងដកអាជ្ញាប័ណ្ណសារព័ត៌មានផងដែរនោះ ។

          ជាមួយគ្នានេះដែរអង្គភាពយើងក៏សូមស្នើរដល់ក្រសួងមហាផ្ទៃមេត្តាពិនិត្យលើលោកស្នងការម្នាក់នេះផង ព្រោះរារាល់ពេលដែលសារព័ត៌មានចុះផ្សាយរឿងពិតក្នុងមូលដ្ឋាននៃខេខេត្តកណ្តាលលោកមិនត្រឹមតែ
មិនទប់ស្កាត់ ឬបង្ក្រាបទេ បែរជាខំប្រឹងងាកមកចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះអ្នកព័ត៌មានណាដែលហ៊ានចុះផ្សាយ រឿងពិតនៅតាមមូលដ្ឋានទៅទៅវិញ ៕

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments