Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិផ្អើលពេញក្រុងបានលុង ក្រោយពីឱសថស្ថានពន្លឺសុខភាពព្យួព្យួរសេរ៉ូមអ្នកជម្ងឺម្នាក់បណ្តាលឲ្យស្លាប់ ភ្លាមៗដោយគ្មានការទទួលខុសត្រូវ

ផ្អើលពេញក្រុងបានលុង ក្រោយពីឱសថស្ថានពន្លឺសុខភាពព្យួព្យួរសេរ៉ូមអ្នកជម្ងឺម្នាក់បណ្តាលឲ្យស្លាប់ ភ្លាមៗដោយគ្មានការទទួលខុសត្រូវ

បាទប្រិយមិត្តជាទីមេត្រី ទស្សនិកជនដែលតែងតែតាមដានរាល់ការផ្សាយរបស់អង្គភាពរាជសីហ៍ឦសានរបប់យើង បាទមួយករណីទៀតហើយ ដែលគ្លីនិកឯកជនមួយកន្លែងបានព្យាបាលអ្នកជម្ងឺបាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ។
          ដើម្បីដឹងសាច់រឿងច្បាស់តោះប្រិយ៍មិត្តយើងមកតាមដានទាំងអស់គ្នា ។

         ខេត្តរតនគិរី  បុរសម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនយ៉ាងអាណោធអធមបន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែងដែលមានយីហោ​ឱសថស្ថានពន្លឺសុខភាព​កណ្តាលក្រុងបានលុង  ស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីកាលពីថ្ងៃទី ២៩ ខែវិច្ចិកាឆ្នាំ២០២៣។​
         ជាក់ស្តែងកាលពីថ្ងៃទី ២៩  ខែវិច្ចិកាឆ្នាំ២០២៣ វេលាម៉ោង១២ៈ០០ នាទី កន្លង ទៅ​មានករណីគ្រោះថ្នាក់ចរាចរ​ជិះម៉ូតូដួលខ្លួនឯងនៅចំណុចមុខវត្តគិរីរុក្ខារាមហៅវត្ត(ភ្នំបេង)ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។​


        ​ ក្រោយពេលកើតហេតុសាច់ញាតិ និងក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជនពន្លឺសុខភាពខាងលើចាប់ពីម៉ោង១រសៀលរហូតទល់ម៉ោង១៩:00 នាទីយប់អស់រយះពេលប្រមាណ ៧ ម៉ោង​ដោយក្រុមគ្រូពេទ្យឯកជនខាងលើនេះខិតខំព្យាបាលដោយភ្ជួរសេរ៉ូមអោយជាបន្តបន្ទាប់អស់ចំនួន ៤ ប្លោក)ក៍បណ្តាលឲ្យជនរងគ្រោះប្រកាច់បាត់ខ្យល់ដង្ហើមដាច់ខ្យល់ស្លាប់នៅក្នុងគ្លីនិកខាងលើនោះតែម្តង ។ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់មកអង្គភាពយើង ។


           គ្រួសារជនរងគ្រោះបានរៀបរាប់ទៀតថា៖ ដោយឃើញសភាពមិនស្រួល​ម្ចាស់គ្លីនិចពន្លឺសុខភាពឈ្មោះ លុយ ទី ​ក៍បញ្ជូនជនរងគ្រោះយ៉ាងប្រញាប់ប្រញាល់តាមរថយន្តរបស់ខ្លួន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
            ជុំវិញករណីព្យាបាលមនុស្សស្លាប់ខាងលើនេះ លោក លុយ ទី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងថាៈ ចង់ដឹងរឿងហ្នឹងច្បាស់សូមសួរ ទៅប្រធានមន្ទីរពេទ្យបង្អែកខេត្ត ។
            លោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តក៏បានបញ្ជាក់ប្រាក់មកក្រុមសារព័ត៌មានយើងដែរជុំវិញករណីខាងលើនេះ ៖ លោកបញ្ជាក់ថា អ្នកជម្ងឺម្នាក់ហ្នឹងស្លាប់ហើយបានបញ្ជូនចូលមន្ទីរពេទ្យ ។

            អុញនោះប្រិយ៍មិត្ត ស្លាប់មនុស្សម្នាក់ទៀតបាត់ទៅហើយ តើមកពីការធ្វេសប្រហែស ឬមកពីគ្លីនិកគ្មានចំណេះជំនាញច្បាប់លាស់ទៅ ទើបបណ្តាលឲ្យមានករណីមួយនេះកើតឡើងទៅប្រិយ៍មិត្ត ។
បើតាមប្រភពបានលួចបង្ហើបប្រាប់ឲ្យអង្គភាពយើងបានដឹង ថានេះមិនមែនជាលើកទីមួយទេ ដែលគ្លីនិកខាងលើនេះធ្លាប់មានរឿងអាស្រូវ ។
            ប្រភពបានឲ្យដឹងទៀតថា៖ បុគ្គលឈ្មោះ លុយ ទី ម្នាក់នេះក៍ធ្លាប់មានរឿងអាស្រូវច្រើនរាប់មិនអស់ផងដែរកន្លងមក ដូចជាករណីប្រើអំពើហឹង្សាទៅលើ ឪពុកបង្កើតរបស់ខ្លួន ដូចជាករណីលួចឱសថពីមន្ទីរពេទ្យបង្អែកខេត្ត ហើយត្រូវជាប់ពន្ធធនាគារបានមួយរយៈដែរតែបានដោះលែងអោយមានសេរិភាពវិញ បច្ចុប្បន្នលោក លុយ ទី មានតួនាទីជាសមាជិកក្រុមប្រឹក្សាសង្កាត់ ឡាបានសៀកផង  ។ 


            បាទប្រិយ៍មិត្ត គិតយ៉ាងណាដែរ បើបុគ្គលម្នាក់នេះមានរឿងអាស្រូវច្រើនម្លឹងៗ ហើយមានតួរនាទីក្នុងជួរមន្ត្រីរាជការទៀត តើរឿងអាស្រូវរបស់លោក លុយ ទី ដែលជាកូនប្រសារ លោក ស៊ឹម សនឡៃ អតិតប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ម្នាក់នេះតើច្បាប់គិតយ៉ាងណា ? អញ្ចឹងមានតែចាំតាមដានទស្សនាបន្តទៀតតែប៉ន្នោះទេ ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments