គេថាបើមានប្រាក់គឺមានអំណាច ចុះបុគ្គលមានប្រាក់
ម្នាក់នេះវិញ តើប្រើអំណាចអ្វីដែរទើបហ៊ានប្តឹងមន្ត្រីអនុវត្តន៍ច្បាប់ទៅតុលាការ ទាំងដែលខ្លួនខុសហើយ មិនទទួលកំហុសបែបនេះ ?
ខេត្តរតនគិរី៖ ក្រុមហ៊ុនវិវៈប៊ុនថាំ នៅខេត្តរតនគិរីមិនគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ លើស្លាកយីហោប៉ាណូពាណិជ្ជកម្ម បែរជាប្រើអំណាចប្ដឹងមន្ត្រីដែលចុះអនុវត្តន៍ច្បាប់ ទៅសាលាដំបូងខេត្តរតនគិរីទៅវិញ ។ តើក្នុងករណីនេះ ហេតុអ្វីដឹងច្បាប់បំពានច្បាប់ ឬព្រោះអំណាចទឹកប្រាក់ ឬអាងខ្សែរអ្នកមានអំណាច……?
ពិតជារឿងរ៉ាវដ៏អច្ឆរិយៈណាស់ ដែល សួរ វិរៈ ជាប្រធានក្រុមហ៊ុនវិវៈប៊ុនថាំបានប្រើអំណាចប្តឹប្តឹងមន្ត្រីនៃមន្ទីរ នឹងប្រធានមន្ទីរព័ព័ត៌មានខេត្តរតនគិរីទៅទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ។
តាមដិការកោះ របស់លោក ប៊ុត សម្បត្តិ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី ១៣ ខេ កក្កដា ឆ្នាំ ២០២៣ ដែលបានអញ្ជើញ លោក ងួន ក្រែង និង លោក កុល ផាន់ណា ដើម្បីឲ្យចូលបំភ្លឺ ពីដំណើររឿងពាក់ ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី ២០ ខេត្ត តុលា ឆ្នាំ ២០២៣ ដែលប្រព្រឹតនៅចំនុច អូរកន្សែង សង្កាត់បឹងកន្សែង ខេត្តរតនគិរី ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកចៅក្រម សាយ គួហាច បានចេញដីការបង្គាប់អោយចូលខ្លួនម្តងទៀត ដើម្បីសួរចំលើយពីសំណុំរឿងខាងលើ ។
តាមប្រភពពីមន្ត្រីជំនាញបានឲ្យរាជសីហ៍ឦសានយើងដឹងថាៈ ពាក់ព័ន្ធ អាជ្ញាធរក្រុង ចុះអនុវត្តវិធានការ ស.ជ.ណ របស់រដ្ឋបាលខេត្តសាលាខេត្តរតនគិរី លើផ្ទាំងយីហោប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ជាប់ជញ្ជាំងអគារ ស្លាកយីហោ ប៉ាណូ នៅតាមដងផ្លូវសាធារណៈ ដែលហួសសុពលភាពមិនព្រមចូលខ្លួនទៅបំពេញកាតព្វកិច្ចលើការបង់ពន្ធជូនរដ្ឋ ។
ឯលោក សួរ វីរៈ តំណាងក្រុមហ៊ុន វីរៈប៊ុនថាំ មិនត្រឹមតែមិនបានបំពេញតួនាទីជាពលរដ្ឋល្អ នឹងបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈ អាហ្វីស ប៉ាណូ និងនៅតាមទីសាធារណៈប៉ុណ្ណោះនោះទេ ។ តែថែមទាំងហ៊ានប្ដឹងចោទប្រកាន់លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងលោក ងួន ក្រែង អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងលោកអភិបាលរងក្រុង ថាចុះរុះរើ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ដោយមិនមានការយល់ព្រមពីភាគីក្រុមហ៊ុន ចំណុចនេះពិតជារឿងអច្ឆិរិយៈដ៏មហាអស្ចារ្យ ណាស់ ។
ប្រភពបន្ថែមទៀតថាៈ ក្នុងពាក្យបណ្ដឹងរបស់លោក សួរ វិរៈ ដែលជាប្រធានក្រុមហ៊ុន ហាក់មានចេតនា បង្គាប់ឲ្យព្រះរាជអាជ្ញា អនុវត្តតាមបញ្ញាត្តិ នៃមាត្រា ៤១០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចោទមន្ត្រីចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលសាលាខេត្តរតនគិរី ពីករណីព្រហ្មទណ្ឌ ថែមទាំងសំណូមពរសូមឲ្យតុលាការផ្ដន្ទាទោស និង ទាសំណងជម្ងឺចិត្តចំនួន២០០.០០០.០០០៛ ពីររយលានរៀលថែមទៀតផង ទោះបីខ្លួនមិនបានគោរពតាមច្បាប់ច្បាប់ក៏ដោយចុះ ។
ពាក់ព័ន្ធទៅនឹងការប្ដឹងចោទរបស់លោក សួរ វិរៈ ខាងលើនេះដែរ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានបញ្ជាក់ឲ្យដឹងថាៈ ករណីនេះដែរបន្ទាប់ពីទទួលបាន ស.ជ.ណ របស់រដ្ឋបាលខេត្តរតនគិរី ប្រគល់ភារកិច្ចជូនមន្ទីរព័ត៌មាន ដើម្បីចូលរួមក្នុងការលើកកម្ពស់សុវិត្ថភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈអោយបានល្អ និងធានាឲ្យបាននៅការអនុវត្តកិច្ចការនេះ ក្នុងដំណើរការស្របតាមការណែនាំរបស់រដ្ឋបាលខេត្តរតនគិរី បានប្រគល់ការងារជូន ដល់មន្ទីរព័ត៌មានខេត្ត អោយសហការជាមួយច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្ត មន្ទីរសាធារណៈការ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរក្រុងបានលុង ចុះអនុវត្ដ គ្រាដែលសេចក្ដីជូនដំណឹងផុតកំណត់រយៈពេល ១ខែ នៃសេចក្ដីប្រកាសជូនដំណឹង ដល់សហគ្រាស ក្រុមហ៊ុន និងអាជីវករ ដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ នៅលើដីចំណីផ្លូវសាធារណៈ ដែលផុតសុពលភាព ឬ គ្មានច្បាប់អនុញ្ញាតិ និងចាស់ទ្រុឌទ្រោម ពុកផុយ ត្រូវចាត់វិធានការរុះរើ ។
លោកបានបន្តទៀតថា លោកមិនបានចុះទៅផ្ទាល់ លោកក៏បានចាត់អ្នកស្រីអនុប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាត សហការតាមការណែនាំរបស់រដ្ឋបាលខេត្ត។ គ្រាចុះអនុវត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នោះ កម្លាំងចំរុះ ក៏បានអនុវត្តបានចំនួន ១២ទីតាំង ដោយធ្វើការណែនាំបានចំនួន ៦ទីតាំង ,បកមុខ(ឆ្កើសយកតួរអក្សរចេញ)បានចំនួន ៤ទីតាំង និងកាត់ផ្ទាំងផ្សព្វផ្សាយ បានចំនួន ២ទីតាំង។ លោកប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ក៏បានបញ្ជាក់ទៀតថា ក្នុងការបកមុខឆ្កឹសយកតួរអក្សរចេញ ក៏ដោយសារម្ចាស់ទីតាំងសំណូមពរអោយធ្វើដូច្នេះ ចំណែកក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏តំណាងសាខាសុំសំណូមពរឲ្យឆ្កើសអក្សរចេញដូចគ្នាដែរ។ តែមិនដឹងថាហេតុអ្វី បានជាតំណាងក្រុមហ៊ុន ប្ដឹងថាគ្មានការយល់ព្រមទៅវិញ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ខេត្តរតនគិរី មិនបានបំពេញកាតព្វកិច្ចបង់ចំណូលលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាប់ជញ្ជាំងនេះ ជាច្រើនឆ្នាំមកហើយ ។
បាទប្រិយិមិត្តជាទីមេត្រី ទស្សនិកជនដែលតែងតែតាមរាល់ការផ្សាយរបស់យើង គិតយ៉ាងមិចដែរដែលក្រុមហ៊ុនល្បីឈ្មោះមួយមិនបានបំពេញភារៈកិច្ច និងតួរនាទីឲ្យបានត្រឹមត្រូវហើយ បែជាមកប្តឹងមន្ត្រីដែលអនុវត្តន៍ច្បាប់ទៀតនោះ ។
ជុំវិញការប្តឹងចោទរបស់ក្រុមហ៊ុនវិរៈប៊ុនថាំខាងលើនេះដែរលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានសំដែងការមិនពេញចិត្តដែរចំពោះក្រុមហ៊ុន វិរៈបុនថាំ ដែលបានប្តឹងចោទចំពោះមន្ត្រីអនុវត្តន៍ច្បាប់នៅខេត្តរតនគិរី ។
បាទប្រិយ៍មិត្តទស្សនិកជនជាទីមេត្រី ករណីខាងលើនេះ យើងចាំតាមដានមើលបន្តទៀត តើដំណើររឿងវាទៅជាយ៉ាងណា រវាងក្រុមហ៊ុន មានប្រាក់មានអំណាច និង មន្ត្រីដែលអនុវត្តន៍ច្បាប់ ។