Monday, December 23, 2024
Google search engine
Homeព័ត៌មានជាតិពលរដ្ឋរិះគន់ចំៗទៅលើបុគ្គលមានប្រាក់មានអំណាច ដែលបានចាក់ដីលុបចូលផ្ទៃសមទ្រក្រុងកែប ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន !!!!

ពលរដ្ឋរិះគន់ចំៗទៅលើបុគ្គលមានប្រាក់មានអំណាច ដែលបានចាក់ដីលុបចូលផ្ទៃសមទ្រក្រុងកែប ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន !!!!

ក្រោយពីមានការចាក់ដីលុបចូលក្នុងផ្ទៃសមុទ្រ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ព្រមទាំងមន្ត្រីរាជការអង្កការសង្គមស៊ីវិល មួយចំនួន បានដាក់ការរិះគន់ចំៗថា ៖ ហេតុអ្វីបានជា បុគ្គលមានប្រាក់ មានអំណាច មិនព្រមធ្វើគំរូល្អដល់ពលរដ្ឋ និងសង្គមជាតិបែបនេះ ផ្ទុយទៅវិញបុគ្គលទាំងនោះភាគច្រើនដែលមានប្រាក់មានអំណាច គឺតែងតែធ្វើអ្វីទាំងបំពានច្បាប់ ព្រោះតែអាងខ្លួនមានប្រាក់ និងមានអំណាច  ?

           បាទប្រិយ៍មិត្តលោកអ្នកនាងជាទីមេត្រី ទស្សន៍និកជន ដែលតែងតែតាមដានរាល់ការផ្សាយរបស់អង្គភាពរាជសីហ៍ឦសានរបស់យើង តោះមកតាមដានទាំងអស់គ្នា តើសកម្មភាពចាក់ដីលុបចូលទៅក្នុងសមុទ្រក្នុងភូមិសាស្រ្តក្រុងកែបខាងលើនេះមានច្បាប់មានទំលាប់ដែរឬយ៉ាងណា ? ឬមួយឲ្យតែបុគ្គលមានប្រាក់មានអំណាច អាចធ្វើអ្វីបានគ្រប់យ៉ាង ? ឬមួយច្បាប់អនុញ្ញាតបានតែ បុគ្គលមានប្រាក់មានអំណាចតែប៉ុណ្ណោះ ?

           ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋបានបញ្ជាក់បានបញ្ញាក់មកអង្គភាពរាជសីហ៍ឦសានយើងថា៖ មានបុគ្គលមានប្រាក់មានអំណាច បានដាក់គ្រឿងចក្រ អាអ៊ិច អេះស្កាវទ័រ ព្រមទាំងឡានបែនដឹកដីចាក់ចូលក្នុងផ្ទៃសមុទ្រដែលមានទំហំ ប្រហែល មួយហិកតា លយចូលទៅក្នុងផ្ទៃសមុទ្រប្រហែល ប្រហែល ១០០ មែត្រ ។

           ប្រភពបានបន្តទៀតថា៖ តាំងពីគេដាក់គ្រឿងចក្រ និងឡាន បែនដឹកដីចាក់ចូលក្នុងផ្ទៃសមុទ្ររហូតមកដល់ពេលនេះ គឺរយៈ ពេលជាងមួយខែហើយ តែក៏មិនដែលមានមន្ត្រីជំនាង ឬអាជ្ញាធរពាក់ព័ន្ធណា មកអើពើរដែរ សង្ស័យតែការចាក់ដីចូលក្នុងផ្ទៃសមុទ្រនេះ ជារបស់អ្នកធំណាហើយ ឬមួយក៏គេមានច្បាប់ទេដឹង បានហ៊ានបែបនេះ ។

            ប្រភពមិនច្បាស់ការ ពីពលរដ្ឋរស់នៅខេត្តកែប ក៏ដូចជាមន្ត្រីមួយចំនួន បានលើកឡើងថា ទីតាំងដែលបាននិងកំពង់ចាស់ដីចូលទៅក្នុងផ្ទៃសមុទ្រនេះ អ្នកខ្លះថាជាកម្មសិទ្ធិរបស់ឧកញ៉ានៅភ្នំពេញ អ្នកខ្លះក៏ថាជាកម្មសិទ្ធិរបស់អ្នកធំ តែមិនទាន់មានអ្នកណាមួយអះអាងច្បាស់លាស់នៅឡើយថា ជាកម្មសិទ្ធិរបស់អ្នកណាឲ្យច្បាស់លាស់ដែរ ដើម្បីឲ្យដឹងកាន់តែច្បាស់ គឺមានតែអាជ្ញាធរជំនាញប៉ុណ្ណោះដែលដឹងច្បាស់ថាជាកម្មសិទ្ធិរបស់អ្នកណា ហើយមានច្បាប់ទម្លាប់ដែរឬយ៉ាងណានោះ ។

             បាទប្រិយមិត្តលោកអ្នកនាងជាទីមេត្រី ជុំវិញការចាក់ដីលុបចូលទៅក្នុងផ្ទៃសមុទ្រក្នុងភូមិសាស្ត្រខាងលើនេះ លោក ខេង យ័នអភិបាលក្រុងកែប បានបញ្ជាក់ប្រាប់មកអង្គភាពរាជសីហ៍ឦសានយើងដែរថា ការចាក់នេះគឺទទួលបានការអនុញ្ញាតពីក្រសួងដែនដី គណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរចាក់ពង្រីក តែចំពោះទំហំពិតប្រាកដលោកមិនចាំទេ ។

            បាទប្រិយមិត្តលោកអ្នកនាងជាទីមេត្រីទស្សនិកជនដែលតែងតែតាមដានដល់ការផ្សាយរបស់អង្គភាពយើង ពេលនេះគឺដឹងច្បាស់ហើយ គឺគេពិតជាមានច្បាប់ពិតប្រាកដមែន គឺច្បាប់ចេញពីក្រសួងដែនដី ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរ ដូច្នេះប្រិយមិត្តដែលរស់នៅខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍កុំឆ្ងល់ទៀតអី ។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments